អ្នករិះគន់ខកចិត្តមិនស្ទើរទេ! Taew Nataporn បង្ហាញពីលទ្ធផលពិនិត្យកូវីដម្ដងទៀតឃើញថាអត់ឃើញថាអវិជ្ជមាន! មានរូបភាព
Taew Nataporn ប្រាប់ពត៌មានល្អរបស់ខ្លួន ពិនិត្យកូវីដម្ដងទៀតតែលទ្ធផលចេញមកជាអវិជ្ជមានមិនមានកូវីដ-19ទេ ពិតជាសក្កិសមនិងរហ័សនាមព្រះម៉ែនាគីមែន
តារាសម្ដែងស្រីស្អាត Taew Nataporn ក្រោយពីប្រកាសដំណឹងនៅក្នុង IG ថាខ្លួនពិនិត្យឃើញមានឆ្លងកូវីដ-19 នៅថ្ងៃទី 15 កក្កដា កន្លងមកព្រមទាំងប្រាប់បញ្ជាក់យ៉ាងលម្អិតអំពីទីកន្លែងនិងពេលវេលាដែលខ្លួនបានទៅ ដោយប្រាប់ថាខ្លួនបានរក្សាព្យាបាលខ្លួននៅផ្ទះបន្ទាប់ពីមិនមានអាការៈអ្វីទាំងអស់
តែជាក់ស្ដែង នៅម៉ោង 10ៈ30 យប់ ក្នុងថ្ងៃទី 16 កក្កដា Taew បានប្រកាសដំណឹងតាមរយៈ IG ពីលទ្ធផលពិនិត្យរកកូវីដម្ដងទៀត ហើយលើកនេះសូមប្រាប់ថាជាដំណឹងល្អរបស់នាង នៅពេលលទ្ធផលពិនិត្យចេញមកជាអវិជ្ជមានអត់មានកូវីដ-19 នោះទេ ដោយនាងបានបានបញ្ជាក់ពីពត៌មានលំអិតថា
“នៅថ្ងៃទី 15 កក្កដា Taew បានទទួលដំណឹងពីខាងមន្ទីរពេទ្យឯកជនមួយកន្លែងថា “ពិនិត្យឃើញមានកូវីដ” COVID-19″
” Taew បានទទួលការទំនាក់ទំនងអោយចូលព្យាបាលពីខាងមន្ទីរពេទ្យឯកជនកន្លែងទី 2 ដោយមានមន្ទីរពេទ្យ Hospitel ធ្វើសំណើរសុំព្យាបាល ដោយបុគ្គលិកព្រួតពិនិត្យប្រវតិ្ដហើយនិងអាការៈ ហើយខ្ញុំអត់មានអាការៈអីដែលខុសប្រក្រតីអ្វីនោះទេ រួមទាំងមិនអាចបញ្ជាក់ពីភាពលំអិតអំពីហានិភ័យអោយបានច្បាស់លាស់បាននិងធ្វើអោយមានការឆ្លងបាន បុគ្គលិកបានផ្ដល់យោបល់អោយពិនិត្យម្ដងទៀត ដោយវិធី RT PCR (swab test)”
“ហើយនៅថ្ងៃនេះ (16 កក្កដា ) ម៉ោង 9យប់ Taew បានទទួលដំណឹងពីមន្ទីរពេទ្យឯកជនទី 2 ថា “អត់មានកូវីដ” ដោយលទ្ធផលបានពិនិត្យហើយពិនិត្យទៀតដល់ទៅពីរដង (repeated process) ដើម្បីប្រាកដចិត្តថាលទ្ធផលត្រឹមត្រូវ ពេទ្យបានបង្ហាញយោបល់ថា Taew មិនចាត់ទុកថាជាអ្នកឆ្លង COVID-19” ហើយមិនចាំបាច់ទទួលការព្យាបាល”
អត្ថបទដោយ : នីត្តា