មើលគ្រួសារគេផង! Baitoey អូសទាំងប្ដីនិងកូនស្រីតូចបញ្ចេញក្បាច់រាំឡើងស៊ីអារម្មណ៍ តែហ្វេនៗបែរជានាំគ្នាសួរថានាងកំពុងតែ…..! មានវីដេអូ

ព្រោះតែមានពេលទំនេរនៅកំឡុងពេលកូវីដ-19 កំពុងរាតត្បាត តារាចម្រៀងល្បីឈ្មោះ Baitoey R Siam ដូច្នេះហើយនាងតែងតែថតវីដេអូបំបាត់ភាពអផ្សុកនិងផុសនៅក្នុង  Tiktok ជាញឹកញាប់ ហើយក៏តែងតែបបួលកូនស្រី ហើយនិងស្វាមីមកចូលរួមជាមួយគ្រប់ពេលដែលមានឪកាស

ជាក់ស្ដែង Baitoey ក៏បានអូសស្វាមីនិងកូនស្រីចេញមកបង្ហាញក្បាច់រាំជាលក្ខណៈគ្រួសារយ៉ាងរីករាយ មានទាំងក្ដីសុខនិងភាពកក់ក្ដៅរួមទាំងភាពគួអោយស្រលាញ់របស់លោកប៉ាអ្នកម៉ាក់ និងកូន​

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែក្រៅពីភាពស្រស់ស្រាយរបស់គ្រួសារនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើនក៏មានការសង្ស័យនិងចាប់អារម្មណ៍ពោះរបស់ម៉ាក់ៗព្រោះមើលទៅដូចជាអ្នកពោះធំ ទើបធ្វើអោយកើតសំនួរឡើងថា អ្នកម៉ាក់កំពុងមានប្អូនមួយទៀតមែនទេ

ប៉ុន្តែផ្ទុយទៅវិញមានមនុស្សមួយចំនួនដែលបានរំពឹងទុក ឬអាចមកពីឈុតហើយនិងចំនុចថតរបស់ម៉ាក់ៗ ក៏ថាបានទើបធ្វើអោយវីដេអូនេះមើលទៅដូចអ្នកមានផ្ទៃពោះ

អត្ថ​បទដោយ : នីត្តា