មេម៉ាយមែនតែមិនមែនធម្មតាទេ Pat Napapha ទិញឡានថ្មីសេរីខ្ពស់តម្លៃ…..ជូនខ្លួនឯងក្នុងថ្ងៃខួបកំណើតប៉ុន្ដែអ្នកគាំទ្របែរជានាំគ្នាកាត់លេខចាក់…..! មានរូបភាព

ដំបូងសុំ DJ ចាក់បទ Happy Birthday ជាមុនសិន ជូនអ្នកម៉ាក់ពូកែយ៉ាង Pat Napapha ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 35ឆ្នាំ ក្នុងថ្អៃនេះ (16 កក្កដា) ហើយនៅក្នុងថ្ងៃខួបកំណើតាឆ្នាំនេះអ្នកនាង Pat ក៏បានអោយកាដូដល់ខ្លួនឯងជារថយន្ដទំនើបតម្លៃថ្លៃ ដូច្នេះហើយហ្វេនៗមិនអោយខកឪកាសនាំគ្នាកាត់លេខឆ្នោតព្រោងព្រាតជាមួយនិងស្លាកលេខឡាន

ដោយជាក់ស្ដែង Pat បានផុសរូបភាពខ្លួនឯងហើយនិងកូនប្រុសឈរនៅគូជាមួយឡានថ្មីពណ៌ស ស្អាតទាន់សម័យ ព្រមជាមួយឃ្លាថាាំ “រីករាយថ្ងៃកំណើត Pat Napapha #សូមអោយគ្រប់គ្នាមានសុវត្តិភាព #តស៊ូទៅមុខជាមួយគ្នា”

After Footer (Active) - damrei Mr1 Zone2

បណ្ដារមិត្តភ័ក្ដ បងប្អូន នៅក្នុងសិល្បៈ ហើយនិងអ្នកគាំទ្រ ដែលនាំគ្នាចូលទៅជួនពរថ្ងៃកំណើតដល់នាងជាច្រើនពេញទឹកពេញដី

អត្ថបទដោយ : នីត្តា