មិននឹកស្មានថាតារាប្រុស Jerry Yan (តាវ មីងស៊ឺ) ទើបតែមានសង្សាពីររូបតាំងពីចេះមានស្នេហាមក!

កាលពីឆ្នាំ ២០០១ រឿង “Meteor Garden” ដ៏ល្បីល្បាញមួយនិងទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយមហាជាច្រើនច្បាស់ជាស្គាល់ច្បាស់ពីតួឯកប្រុស តាវ មីងស៊ឺ។ លោក Jerry Yan (តាវ មីងស៊ឺ) ដែលជាតួប្រុសក្នុងរឿងដ៏មានប្រជាប្រិយភាពមួយរូបយ៉ាងខ្លាំងកាលពីជំនាន់នោះ ហើយបច្ចុប្បន្នក៏លោកនៅតែមានប្រជាប្រិយភាពខ្លាំងមិនចាញ់តួអង្គដទៃនោះទេ។

បើក្រឡេកមកមើលពីអាយុរបស់តួប្រុសរូបនេះគឺ ៤៤ឆ្នាំហើយ​ ប៉ុន្តែសម្រាប់ជីវិតស្នេហារបស់លោកតាំងពីចេះមានស្នេហាមកគឺទើបតែមានសង្សាពីររូបតែប៉ុណ្ណោះ។ កាលពីឆ្នាំ២០០០ លោកបានទាក់ទងជាមួយតារាស្រីមួយរូបគឺ Chiling Lin ដែលទាក់ទងគ្នាបានរយៈពេល៦ឆ្នាំ ក្រោយមកលោកក៏បានចាប់ផ្តើមទំនាក់ទំនងជាមួយតារាស្រីមួយរូបទៀតគឺ Karen Mok បានរយៈពេលប្រមាណ៤ឆ្នាំ។

After Footer (Active) - damrei Mr1 Zone2

ចាប់តាំងពីបែកបាក់គ្នាជាមួយស្នេហាកន្លងមក សព្វថ្ងៃនេះតារាប្រុសរូបនេះគឺនៅមានបេះដូងទំនេរនៅឡើយទេ មិនទាន់រកឃើញដៃគូស្នេហ៍ថ្មីនៅឡើយនោះទេ៕