បើនិយាយពីវិស័យ K-Pop នៅស្រុកខ្មែរមហាជនភាគច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវតារាប្រុសស្រីកូរ៉េជាច្រើនដួង ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្លាក្នុងវិស័យសិល្បៈរបស់កូរ៉េ។
បើក្រឡេកមកមើលពីតារាស្រីទាំងបីដួងខាងក្រោមនេះវិញ គឺសុទ្ធសឹងជាតារាស្រីដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យ K-Pop ហើយក៏ត្រូវបានជាប់ចំណាត់ថ្នាក់ជាតារាស្រីដែលមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារផងដែរ។
១ Lee Hyori
តារាស្រីរូបនេះចាប់ផ្តើមចេញពីតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ហើយពេលនេះក៏ជាអ្នកផលិតកម្មវិធីទូរទស្សន៍និងជាតារាសម្តែងខ្សែភាពយន្តថែមទៀត បើនិយាយពីទ្រព្យសម្បត្តិវិញ តារារូបនេះមានទ្រព្យសម្បត្តិដល់ទៅ ៣០លានដុល្លារ។
២ IU (Lee Ji Eun)
តារាចម្រៀងស្រីវ័យ ២៨ឆ្នាំរូបនេះ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ក៏ជាអ្នកនិពន្ធចម្រៀង និងតារាសម្តែងភាពយន្តដ៏ល្បីឈ្មោះមួយរូបនេះមានទ្រព្យសម្បត្តិពីអាជីពប្រមាណ ២០លានដុល្លារទាំងដែលអាយុមិនទាន់ដល់៣០ឆ្នាំផង។
៣ Sandara Park
អតីតសមាជិកក្រុមតារាចម្រៀងស្រី “2NE1” មានឈ្មោះល្បីរន្ទឺរូបនេះ បើទោះជាក្រុមចម្រៀងត្រូវបានបែកខ្ញែកគ្នាក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែបន្តរនៅក្នុងវិស័យសិល្បៈ ធ្វើជាតារាសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការនីដ៏មានប្រជាប្រិយភាពមួយរូប ហើយសម្រាប់ទ្រព្យសម្បត្តិរបស់នាងដែលរកបានពីអាជីពនេះគឺប្រមាណ ១៨លានដុល្លារ៕