តារាម៉ូដែលស្រីរាងស្រឡូនអ្នកម្ដាយកូនពីរនាង Sarah Casinghini ថ្មីៗនេះបានបង្ហោះសារសម្ដែងការពិតពេញចិត្ត ហួសនឹងទ្រាំជាមួយអ្នកសសេររិះគន់មួយចំនួនដែលនិយាយហួសហេតុថា ខ្លាចរូបនាងនឹងដកយកលុយកូនប្រុសដែលឪពុកឲមកចាយ។
ដោយកាលពីពេលថ្មីៗនេះគឺជាថ្ងៃកំណើតរបស់ Maxwell កូនប្រុសតូចរបស់តារាស្រីនាង Sarah Casinghini និងតារាប្រុសលោក Mike Pirat។ ក្នុងថ្ងៃកំណើតឆ្នាំនេះលោក Mike មិនអាចមកធ្វើពិធីខួបកំណើតឆ្លងជាមួយកូនប្រុសបានទេ ព្រោះរូបលោកជាប់នៅស្រុកគេថតរឿងជាមួយតារាហូលីវ៉ូតហើយដោយព្រោះស្ថានភាពកូវីដ១៩ទើបធ្វើឲពិបាកធ្វើដំណើរទៅមក។ តែរូបលោកក៏បានបង្ហោះសារជូនពរកូនប្រុសនិងបានប្រាប់ថាមានចំណាយប្រាក់៣សែនធ្វើបុណ្យចែកទានក្នុងឈ្មោះកូន និង៣សែនទៀតដាក់ក្នុងបញ្ជីឲកូនប្រុស។ ក្រោយមកក៏មានអ្នកសសេរពត៌មានមួយចំនួននិងអ្នករិះគន់បានមក Comment ផងដែរថាប្រយ័ត្នលុយមិនបានទៅកូន តែត្រូវម្ដាយដកចាយអស់ទៅ គ្រាន់តែឃើញបែបនេះធ្វើឲ Sarah ក្ដៅឆេវតែម្ដង សុំក៏ឲយកពាក្យបែបនេះមកនិយាយទៀតព្រោះពេលកូននាងធំឡើងមើលឃើញពត៌មានបែបនេះតើក្មេងនិងគិតយ៉ាងណា? សុំឲមនុស្សធំចេះពិចារណាផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ