ធ្វើបានយ៉ាងម៉េច!? កញ្ញា រ័ត្ន រចនា ស្រកគីឡូពីជិត 80 នៅសល់ត្រឹមតែ 54 គីឡូ ដោយសារតែ…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា រ័ត្ន រចនា ទទួលបានប្រជាប្រិយមិត្តខ្លាំងមកដល់ពេលនេះ គឺដោយសារតែផ្ទុះល្បីនូវបទចម្រៀងមួយបទ ក្រោមចំណងជើងថា “មេម៉ាយ​សប្បាយចិត្ត​” ជាសំនៀងដើម របស់ ​អ្នកស្រី ប៉ែន រ៉​ន ដែលម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ So Viseth បានធ្វើការ Live ពីកម្មវិធីជុំលៀងមួយ ដែលបានរៀបចំធ្វើឡើ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨។

បទចម្រៀងមួយបទនេះ បានកែប្រែជីវិត រ័ត្ន រចនា ឲ្យមានឈ្មោះល្បីល្បាញ មកទល់ពេលនេះ ហើយក៏បានចូលរួម និងឡើងឆាក កម្មវិធីធំៗ មិនដែលដាច់ផងដែរ។ស្រាប់តែថ្មីៗនេះ ប្រិយមិត្ត ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ រូបរាងដ៏ស្រស់ស្អាត របស់ កញ្ញា ដោយស្រកគីឡូពីជិត ៨០ គីឡូ នៅសល់ត្រឹម ៥៤ គឺឡូ គឺស្រកជាង ២០ គីឡូ ឯណោះ។

After Footer (Active) - damrei Mr1 Zone2

រចនា ក៏បានបញ្ជាក់ខ្លះក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា “បងប្អូនស្គាល់ខ្ញុំពីមុន ដឹងច្បាស់ហេីយថា ជោគជ័យនៃការសម្រករាងទីមួយរបស់ខ្ញុំ​គឺ​ ការបូមខ្លាញ់ក្បាលពោះ​ អ្វីដែលត្រូវថែទាំបន្ត គឺហាត់ប្រាណ​ រឹតហ្គែន​ និងមានថ្នាំសម្រក ដេីម្បីអោយរឹតតែស្អាតណាចា៎”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍រវាង កញ្ញា រ័ត្ន រចនា និងក្រុមការងារ របស់ ផ្ទះតារា ខាងក្រោមនេះ ទាំងអស់គ្នា ៖