មកដឹងពីរឿងរ៉ាវខ្លះៗ របស់តួប្រុសតួស្រីក្នុងរឿងភាគ “Nevertheless” ដែលកំពុងធ្វើអោយទស្សនិកជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង!
នៅក្នុងពេលបច្ចុប្បន្ននេះ ការទស្សនារឿងភាគបានក្លាយជាចំណូលចិត្តរបស់យុវវ័យសម័យថ្មី និងជាការកំសាន្តកំដរអារម្មណ៍ដល់ទស្សនិកជនគ្រប់វ័យ។ បើក្រឡេកមកមើលរឿងភាគកូរ៉េដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺរឿង “Nevertheless” ដែលមានតួឯកប្រុស Song Kang រួមជាមួយតួឯកស្រីដែលមានសម្រស់ស្រស់ស្អាតស៊ិចស៊ីគឺនាង Han So Hee។
រឿងភាគមួយនេះបានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងសំបូរទៅដោយឈុតឆាកស្នេហាដ៏ផ្អែមល្ហែមនិងរោលរាល ដែលធ្វើអោយទស្សនិកជនជាច្រើនផ្ទុះការកោតសសើរដល់តួឯកប្រុសតួឯកស្រីដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង។
បើងាកមកមើលពីរឿងរ៉ាវខ្លះៗពីតារាប្រុសស្រីទាំងពីររូបនេះនៅខាងក្រោម៖
១ Song Kang
តួឯកប្រុសរូបនេះបានកើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៤ នៅ Suwon-Si កូរ៉េខាងត្បូង ហើយលោកមានកំពស់ 1.86cm រឿងដែលលោកបានសម្តែងមានដូចជា “Beautiful Vampire” “Sweet Home” “Navillera” “Nevertheless” និងមានរឿងភាគដទៃជាច្រើនទៀត។ តែនៅក្នុងឆ្នាំ២០២១នេះ សន្ទុះនៃការគាំទ្របានកើនឡើងយ៉ាងខ្លាំងសម្រាប់ការសម្តែងនៅក្នុងរឿង “Nevertheless” នេះ។
២ Han So Hee