Kris Wu ត្រូវបាននារី ១៩ឆ្នាំម្នាក់ចោទប្រកាន់ Kris ពីបទរំលោភផ្លូវភេទ និង ចាប់រំលោភនាងនិងក្មេងស្រីដ៏ទៃទៀតដែលមិនទាន់គ្រប់អាយុ
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ តារាចម្រៀងលោកKris Wu ត្រូវបាននារី ១៩ឆ្នាំម្នាក់ឈ្មោះ Du Meizhu បានចោទប្រកាន់ Kris ពីបទរំលោភផ្លូវភេទ និង ចាប់រំលោភនាងនិងក្មេងស្រីដ៏ទៃទៀតដែលមិនទាន់គ្រប់អាយុ។
ពត៌មានមួយនេះបានផ្ទុះក្នុងបណ្តាសង្គមចិនជាខ្លាំង ដោយ Meizhu បានបញ្ចាក់ក្នុងសារពត៌មានថា Kris Wu បានប្រេីប្រាស់វិធីរេីសក្មេងស្រីស្អាតៗដែលជា fan របស់ខ្លួន ហេីយប្រាប់ពួកគេថាធ្វេី fan meeting បន្ទាប់មកនាំទៅបន្ទប់ Hotel របស់ Kris។ ហេីយ Kris បានប្រេីលុយ 500K Yaun (ស្មេីនឹង 77170$) អោយនាង ដេីម្បីអោយបិទមាត់ ។
បន្ទាប់ពីផ្ទុះរឿងមួយនេះបណ្តាក្រុមហ៊ុន មួយចំនួនធំក្នុងប្រទេសចិនចាប់ផ្តេីមផ្តាច់កុងត្រាជាមួយ Kris ។
ប៉ុន្តែកាលពីព្រឹកម្សិលមិញនេះ Kris Wu បានចេញមុខបកស្រាយជាផ្លូវការថា “ ខ្ញុំមិនបានតបជាមួយបញ្ហានេះ ដោយសារតែខ្ញុំមិនចង់រំខានដំណេីរការតុលាការ ប៉ុន្តែខ្ញុំមិននឹកស្មានការមិនតបរបស់ខ្ញុំបែជា ធ្វេីអោយពាក្យចចាមអារាមនេះរឹតតែអាក្រក់ ។ ខ្ញុំមិនអាចទទួលយកបានទេ ។ ខ្ញុំបានជួប Du Meizhu តែមួយដងអោយគត់ នៅពិធីជប់លាងមិត្តរបស់ខ្ញុំថ្ងៃទី ៥ ខែធ្នូ ២០២០ ។ នាងមិនបានផឹកស្រា មិនបានទទួលទូរស័ព្ទ រឺការចោទដែលនាងបាននិយាយទេ ។ មានមនុស្សជាច្រេីន នៅពិធីជប់លាងនោះ ហេីយពួកគេអាចបញ្ចាក់បាន ។ ហេីយមិនមានការរេីសក្មេងស្រីអ្វីទាំងអស់ដូចដែលនាងនិយាយ ។ បេីសិនជាខ្ញុំធ្វេីមែន, កុំបារម្មណ៍ខ្ញុំនឹងដេីរចូលគុកដោយខ្លួនឯង ។ ខ្ញុំទទួលខុសត្រូវនូវសម្តីរបស់ខ្ញុំទាំងអស់ “
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការចោទប្រកាន់ទៅលើ Kris បែបនេះ?

