Yaya – Kimberly ទ្រាំលែងបានបញ្ចេញប្រតិកម្មរឿងចាក់វ៉ាក់សាំង មានមនុស្សឆ្លងកូវីដស្លាប់ច្រើនជាបន្តបន្ទាប់! មានរូបភាព
ទ្រាំលែងបាននិងឃើញមនុស្សឆ្លងកូវីដថ្មីក្នុងប្រទេសថៃកើនឡើងខ្ពស់ នៅថ្ងៃទី 19 កក្កដា 2021 មានចំនួន 11,784 នាក់ ហើយចំនួនអ្នកបាត់បង់ជីវិត 81នាក់ តារាសម្ដែងស្រី Yaya Urassaya ផុសនៅក្នុង IG story រឿងអ្នកឆ្លងកូវីដនិងចំនួនអ្នកស្លាប់ច្រើន ព្រមជាមួយសារជាភាសាអង់គ្លេសទាមទារវ៉ាក់សាំង mRNA ផ្ដល់ជូនប្រជាជនឥតគិតថ្លៃ ដោយថា Free mRNA vaccines for all citizens
ដោយកញ្ញា Yaya ប្រគល់ឡានសង្គ្រោះបន្ទាន់ Emergency Cart សម្រាប់មើលថែអ្នកជម្ងឺ កូវីដ-19 នៅមជ្ឈមណ្ឌលរង់ចាំដើម្បីបញ្ជូនបន្តខាងណុងចក ភាគខាងត្បូង។ ប្រតិបត្ដិការនៃមន្ទីរពេទ្យ Vejkarunrat ប្រគល់កន្លែងសម្រាប់បុគ្គលិកប្រតិបត្តមើលថែព្យាបាលអ្នកឆ្លងកូវីដ-19 500កន្លែង
ចំណែកឯខាងមិត្តសម្លាញ់យ៉ាង Kimberly ក៏បានផុសដូចគ្នាទាក់ទងនិងចំនួនអ្នកឆ្លងកូវីដ-19 និងអ្នកបាត់បង់ជីវិត ព្រមជាមួយនិងសារទាមទារ វ៉ាក់សាំង mRNA តែប៉ុណ្ណឹងអោយប្រជាជនដោយឥតគិតថ្លៃ ថា The only cure now is mRNA Vaccines (Free) for all citizens
ព្រមទាំងមានការផុសការធ្វើការរបស់វ៉ាក់សាំង mRNA ប្រាប់បន្ថែមទៀតថា គឺជាអ្វីដែលពួកយើងត្រូវការ វ៉ាក់សាំង mRNA ឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា
អត្ថបទដោយ : នីត្តា