កូវីដ-19ជាន់ក តារាៗថៃក៏នៅមិនសុខ! Wawwa nitcha ថ្ងៃខួបកំណើតឆ្នាំនេះអធិស្ឋានចាក់ដោតដល់……..ជាខ្លាំងរឿងវ៉ាក់សាំងជូនប្រជាជន….! មានរូបភាព
Wawwa Nitcha ខួបកំណើតឆ្នាំនេះតារាសម្ដែងស្រីបានផុសនៅក្នុង IG wawwa_nc អធិស្ឋានសុំព្រះពរក្នុងថ្ងៃកំណើត ដោយមានអត្ថន័យដូចតទៅនេះថា
“My birthday wish is..សុំ…..បានសុំសម្ល សុំអាហារក្រៀមស្ងួត អោយគ្រប់គ្នាបានញុំ (អោយអ្នកដែលជួបការលំបាកមិនមានចំណូលបានមានអាហារញុំ) សុំ…បំពង់ឧកស៊ីសែន ដល់អ្នកដែលឈឺ (រងចាំគ្រែនៅឯផ្ទះ ហើយនិងអាការៈធ្ងន់ត្រូវជួយជាបន្ទាន់) សុំ…តង់ សុំកន្លែងគែង សុំឧបករណ៍ ជួយដល់អ្នកឃុំខ្លួនដោយលែក (ឃុំខ្លួនដើម្បីនៅអោយដាច់ពីគេសម្រាប់អ្នកដែលចេញ) សុំ….គ្រែសម្រាប់អ្នកជម្ងីរដេកឈឺ (ព្យាបាលនៅមន្ទីរពេទ្យ) សុំ…មានរឿងសម្ដែងដើម្បីអោយក្រុមការងារបានថតបានធ្វើការ (អោយគ្រប់គ្នាគ្រប់អាជីពបានត្រលប់មកធ្វើការយ៉ាងមានសុវត្តិភាពបន្ទាប់ស្ថានភាពនេះល្អប្រសើរឡើង) សុំ……វ៉ាក់សាំងអោយប្រជាជនថៃបានចាក់ (យ៉ាងឆាប់រហ័ស ដើម្បីការពារជីវិតហើយនិងសេដ្ឋកិច្ច) សុំអោយគ្រប់គ្នាមានសុវតិ្តភាព
ដោយមុននេះ Wawwa ក៏បានផុសអគុណដល់ក្រុមអាសាស្មគ្រ័ដែលជួយដល់អ្នកជួបការលំបាក ព្រមទាំងចូលរួមបរិច្ឆាគជាចំនួនទឹកប្រាក់ដល់ មូលនិធិជំនួយសហគមន៍បាងកក មានទាំងសារបញ្ចាក់ថា (70 គ្រួសារ ???? thank you @frisopoldervaart @bangkokcommunityhelp
អគុណដល់គ្រប់ការងារ អាសាស្មគ្រ័ ដែលធ្វើការយ៉ាងដុតដៃដុតជើងរាល់ថ្ងៃ ដើម្បីជួយដល់អ្នកដែលជួបការលំបាក ហើយក៏អគុណដល់គ្រប់ៗគ្នា ដែលផ្ដល់ការជួយផ្គត់ផ្គង់ចា
អត្ថបទដោយ : នីត្តា