Aum Patcharapa តារាជួរមុខប្រទេសថៃដុតដៃដុតជើងបញ្ជូនម៉ាស៊ីនចែកចាយអុកស៊ីសែនទៅជួយអ្នកជំងឺ Covid សូមធ្វើជាកំលាំងចិត្តដល់….! មានរូបភាព

ទឹកចិត្តពីអ្នកសិល្បៈនៅតែចែករំលែកមកជាបន្ដបន្ទាប់ ជាពិសេសបំផុតនោះគឺក្នុងស្ថានភាពដ៏សែនពិបាកដែលព្រជាជនថៃត្រូវប្រឈមមុខនិងការឆ្លងរាលដាលនូវកូវីដ-19

ជាមួយគ្នានេះផងដែរ Aum Patcharapa ប្រើឈ្មោះ តារាសម្ដែងស្រីល្បីឈ្មោះ ដែលសុំធ្វើជាចំណែកមួយក្នុងការផ្ដល់កំលាំងចិត្តដល់ក្រុមគ្រូពេទ្យ ហើយនិងអ្នកជម្ងឺ ដោយការប្រគល់ជូននូឧបករណ៍ពេទ្យ ដូចជា ម៉ាស៉ីនចែកចាយអុកស៊ីសែន  High Flow ដល់មន្ទីរពេទ្យចំនួនពីរ

After Footer (Active) - damrei Mr1 Zone2

ហើយសាម៉ីខ្លួននៅសរសេរជាឃ្លាបញ្ជាក់យ៉ាងលំអិតក្នុង IG​ story ថា

“ម៉ាស៊ីនចែកចាយអុកស៊ីសែន High Flow ដល់មន្ទីរពេទ្យ Phutthasothon និង Chachoengsao រួចរាល់ហើយ សូមអោយគ្រប់គ្នាមានសុវត្តិភាព ហើយសុំធ្វើជាកំលាំងដល់ក្រុមគ្រូពេទ្យ ផងដែរចា” , “ថ្ងៃនេះបានបញ្ជូលមា៉ស៊ីនអុកស៊ីសែន High Flow ជូនដល់ក្រុមគ្រូពេទ្យ មន្ទីរពេទ្យបានងាយស្រួលហើយចា សុំផ្ដល់កំលាំងចិត្តដល់អ្នកជម្ងឺគ្រប់ៗគ្នា ហើយនិងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យផងដែរ”

ជាមួយគ្នានេះខាងអ្នកគាំទ្រហ្វេសបុករបស់  @Aum Patcharapa ប្រើឈ្មោះ ដែលខាង admin បាននាំយកពត៌មានមកចែករំលែក ក៏មានហ្វេនៗចូលទៅចូលរួមសម្ដែងការយល់ឃើញកោតសរសើរហើយនិងអនុមោទនាផលបុណ្យជាមួយនាងជាច្រើនតែម្ដង

អត្ថបទដោយ : នីត្តា