ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ នាយ ព្រែក ទំលាយវីដេអូចម្រៀង ជិត18ឆ្នាំមុន ច្រៀងជាមួយ សុភ័ក្រ កុសុម៉ា ធ្វើឲ្យ គ្រប់គ្នា និយាយត្រង់ៗថា…(មានវីដេអូ)

កាលពីយប់ម៉ិញនេះ វេលាម៉ោងជាង១០ នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ គេប្រទះឃើញ នាយ ព្រែក បានទំលាយវីដេអូចម្រៀង ជិត 18 ឆ្នាំមុន ច្រៀងជាមួយ សុភ័ក្រ កុសុម៉ា ក្នុងបទ “សុំលេងផង” ហើយក៏មានការរួមសម្តែងជាមួយតារាល្បីៗជាច្រើនទៀត មានដូចជា លីច័ន្ចសីហា និង ទ្បោមលក្ខណា។

នាយ ព្រែក បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សុំផុសទុកជាអនុស្សវរីយ៌ហើយណា អរគុណដល់ផេក រស្មីនាគមាស ដែលបានយកវីដេអូដែលខ្ញុំមិនដែលបានឃើញជិត18ឆ្នាំហើយ មកបង្ហាញ …! រូបពិតសំលេងពិតណាបងប្អូន កុំខ្លាចអី #កុសុម:#លីច័ន្ចសីហា #ទ្បោមលក្ខណា”។

ក្រោយឃើញភ្លាម ហ្វេនៗ ភ្ញាក់ព្រឺត រួចក៏បានចូល comment ភ្លែតថា ៖ មិនសមធំឡើង បានរូបរាងប៉ុណ្ណឹងសោះពូ, វីដេអូចម្រៀងចាស់ តែឥឡូវអូនក្រមុំបាត់ហើយ, វីដេអូកម្រ, បងព្រែកនៅពីតូចសក់ឡើងក្រញាញ់ហើយឡើងខ្មៅ, កុសុម៉ា កាលហ្នឹង ស្អាតជាង ឥឡូវទៀត, ខ្ញុំមើលច្រើនដងហើយនៅតែសើច, ពិបាក​ភ្នែក​ណាស់​, មុខ​ដូច​ម៉ែ​យ៉យខ្លាំងណាស់, មើលហើយចង់សើចប្អូនព្រែក, បងកុសុម៉ាស្អាតណាស់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនា MV មួយនេះទំាងអស់គ្នា ៖