គួរអោយសសើរ! នាយពាក់មីប្រែជីវិតពីកម្មករសំណង់ក្លាយជាអ្នកកំប្លែង និងជាអ្នករកស៊ីដ៏ជោគជ័យមួយរូប!

មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវឈ្មោះរបស់កំពូលកំប្លែង នាយពាក់មី ដែលធ្លាប់តែនាំមកជូននូវសំណើចសើចក្អាកក្អើយជូនដល់ទស្សនិកជន។

លោកមិនត្រឹមតែជាតារាកំប្លែងមួយរូបនោះទេ លោកបានវិវត្តិខ្លួនក្នុងវិស័យជំនួញមួយចំនួនដែលធ្វើអោយជីវិតរបស់លោកកាន់តែប្រសើរឡើងខ្លាំងថែមទៀត។ កាលពីពេលថ្មីៗកន្លងទៅលោកបានសម្រេចនូវគោលបំណងរបស់លោកក្នុងការសាងសង់ផ្ទះជូនលោកអ្នកមានគុណទាំងសងខាង និងថែមទាំងទិញវិឡាថ្មីនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតសម្រេចខ្លួនលោកនិងក្រុមគ្រួសារដែលពិតជាមានសុភមង្គលខ្លាំងមែនទែន៕