តារាចិនលោក​ Kris Wu អតីតសមាជិកExo ឆ្លើយតបក្រោយត្រូវបាននារីវ័យក្មេងថាបោកប្រាស់និងបំពានផ្លូវភេទ…

ជារឿងដែលកំពុងក្ដៅគគុកមានការនិយាយក្នុងបណ្ដាញសង្គមក្នុងចំណោមអ្នកគាំទ្រតារាប្រុសលោក Kris Wu និងហ្វេនៗក្រុមចម្រៀងExo ក្រោយតារាចម្រៀងរ៉េបនិងអ្នកសម្ដែងរឿងភាគចិនលោក Kris Wu ត្រូវបាននារីវ័យក្មេងម្នាក់បានបង្ហោះប្រកាសថារូបនាងត្រូវបានតារាប្រុសរូបនេះបោកប្រាស់និងបំពានលើផ្លូវភេទ។

ដោយនារីវ័យក្មេងរូបនេះឈ្មោះ Du Meizhu ជាអ្នកសិក្សារៀននៅមហាវិទ្យាល័យមានអាយុរ១៩ឆ្នាំ ប្រាប់ថាត្រូវបានតារាប្រុសលោក ធ្វើការបោកបញ្ឆោតឲទៅគេងជាមួយដោយសន្យាថានឹងរកកាងារក្នុងសិល្បះឲនិងឲប្រាក់នាង 500,000 Yuan ជាថ្នូរបិតមាត់។ ថែមរូបនាងក៏បានបញ្ជាក់ទៀតផងដែរថាលោក ធ្វើល្បិចបញ្ឆោតក្មេងស្រីៗបែបនេះជាច្រើនលើកហើយនិងមិនដែលធ្វើតាមសន្យារកកាងារក្នុងសិល្បះឲនោះទេ។

ក្រោយមានពាក្យចចាមអារ៉ាមបែបនេះធ្វើឲលោក Kris Wu បានប៉ះពាល់ដែលកេរ្ដិ៍ឈ្មោះក្នុងសិល្បៈជាខ្លាំងជាពិេសសក្នុងការផ្សព្វផ្សាយប្រេនផ្សេងៗ ដែលមិនរួមកាងារជាមួយរង់ចាំស្ដាប់ការបកស្រាយរបស់លោក។ តារាប្រុសលោក Kris Wu ក៏បានចេញមុខមកនិយាយផងដែរថា រូបលោកបានជួបឈ្មោះ Du Meizhu តែម្ដងប៉ុណ្ណោះក្នុងកម្មវិធីជប់លៀងមិត្តភក្ដិ រឿងដែលនាងនិយាយមកទាំងប៉ុន្មានរូបលោកសុំបដិសេដ ព្រោះមិនមែនជាការពិតនោះឡើយ បើរូបលោកបានធ្វើមែនលោកនឹងព្រមចូលគុក ហើយពេលនេះរឿងនេះទុកឲខាងច្បាប់ជាអ្នកដោះស្រាយរកអ្នកខុសចុះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ