មកមើលទិដ្ឋភាពក្នុងការរៀបអាពាហ៍ពិពាហ៍របស់តារាប្រុស Guzbel Peerakorn នៅឯទីក្រុង New York មានក្តីសុខខ្លាំងណាស់!

កាលពីពេលថ្មីៗនេះ លោក Guzbel Peerakorn បានបង្ហោះនូវរូបភាពនៃទិដ្ឋភាពក្នុងការរៀបអាពាហ៍ពិពាហ៍ដែលជាការរៀបការភេទដូចគ្នារបស់លោកនិងលោក Giorgio Manzio 

តាមរយៈរូបថតដែលលោកបានបង្ហាញនៅលើសង្គមផ្ទាល់ខ្លួនរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលមើលទៅប្រកបទៅដោយក្តីសុខនិងភាពរីករាយខ្លាំងមែនទែន។ មហាជនជាច្រើនក៏បានបង្ហាញនូវក្តីត្រេកអរ និងជូនពរដល់អ្នកទាំងពីរអោយមានក្តីសុខក្នុងការចាប់ផ្តើមនូវជីវិតគូនេះ៕