គ្រាន់តែបញ្ចេញមតិក្នុងការទាមទារទម្លាក់ថ្នាក់ដឹកនាំសោះ តារាប្រុសស្រីប៉ុន្មានរូបនេះត្រូវសមត្ថកិច្ចកោះហៅ!
ការពីពេលកន្លងទៅនេះ ប្រជាជននិងតារាប្រុសស្រីជាច្រើនបានបញ្ចេញនូវមតិក្នុងការគាំទ្រដើម្បីទាមទារទម្លាក់ថ្នាក់ដឹកនាំថៃព្រោះតែគ្មានសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដនៅក្នុងប្រទេសថៃ។ ហើយការឆ្លើយតបពីខាងរាជរដ្ឋាភិបាលបែរជាវាយបកដោយការបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកដែលធ្វើអោយក្រុមបាតុករជាច្រើនរងរបួស ដែលនេះបានធ្វើអោយតារាប្រុសស្រីជាច្រើនមានការមិនពេញចិត្តសម្រាប់ទង្វើររបស់រាជរដ្ឋាភិបាលថៃ។
ក្នុងចំណោមតារាប្រុសស្រីមួយចំនួនដែលបានចូលរួមក្នុងការទាមទារអោយថ្នាក់ដឹកនាំលាលែងពីតំណែងក្នុងពេលកន្លងទៅ បែរជាត្រូវបានការកោះហៅពីខាងប៉ូលិសទៅវិញ ដែលក្នុងនោះមានតារាប្រុសស្រីល្បីៗដូចជា Yaya, Kimberley, Mark Prin, Moddamkachapa, និងតារាជាច្រើនរូបទៀត៕