ហ្វេនណាមិនព្រួយបារម្ភ! កូនពៅឆ្លងកូវីដមិនបានប៉ុន្មានផង ស្រាប់តែទទួលដំណឹងថាប៉ា មង្គល ទីណា វិជ្ជមានដែរហើយ!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនពិតជាព្រួយបារម្ភនៅពេលទទួលដំណឹងថា កូនប្រុសពៅរបស់តារាចម្រៀងសំបូរប្រជាប្រិយភាពលោក មង្គល ទីណា តេស្ដវិជ្ជមានកូវីដ១៩ ខណៈពេលនេះម្ដាយកំពុងតែមើលថែ ដែលម្ដាយទើបតែជាសះស្បើយប៉ុន្មានថ្ងៃមុនតែប៉ុនណោះ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាកាន់តែព្រួយបារម្ភនោះគឺ ពេលនេះស្រាប់តែទទួលដំណឹងថា ឪពុកតារាចម្រៀងរូបនេះ ក៏វិជ្ជមានកូវីដ១៩ដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោក មង្គល ទីណា បានរៀបរាប់នៅក្នុងបណ្ដាញសង្គមថា៖

«ថ្ងៃនេះ ប៉ាខ្ញុំបានធ្វើសំណាក លទ្ធផលគឺវិជ្ជមាន ពេលនេះកំពុងសំរាកព្យាបាល ជូនពរប៉ាឆាប់ជាឆាប់បានមកផ្ទះវិញ កូវីតមកលេងមួយគ្រួសារហ្មង»

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី