ដៃគូតារាសម្ដែងវ័យក្មេងគូរបស់តួឯកស្រីនាង Mook Worranit និងតួឯកប្រុសលោក Luke Voyage ពេលនេះកំពុងមានប្រជាប្រិយភាពមួយគូទៀតក្នុងរឿងភាគថៃ ក្រោយសម្ដែងរួមគ្នាក្នុងរឿង Oh My Boss។ ភាពផ្អែមល្ហែមសាកសមក្នុងរឿងរបស់អ្នកទាំងពីរធ្វើឲមានការចាប់គូឲពីសំណាក់អ្នកគាំទ្រនិងចង់ឲគូនេះក្លាយជាគូក្នុងជីវិតពិតដូចតារារៀមច្បងកន្លងទៅ។
ដោយពេលនេះតារាទាំងពីរដួងបានបង្ហាញភាពជិតស្និទ្ធជាមិត្តដ៏ល្អនឹងគ្នាក្នុងការរួមកាងារ ថែមក្រៅពីការសម្ដែងក៏មានការថតម៉ូដែលជាមួយគ្នាជាបន្ដបន្ទាប់ផងដែរ។ ខាងក្រោមនេះជាវីដេអូក្រៅឆាកក្នុងការថតឲទស្សនាវដ្ដី KAZZ តោះមកមើលទិដ្ឋភាពទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ