កំពូលតារាចម្រៀងនិងសម្តែងប្រុស Rain (លី យ៉ុងជេ) បង្ហោះរូបថតមួយសន្លឹកធ្វើអោយមហាជនគិតថាកំពុងមានកូនទីបី!
មហាជនភាគច្រើនច្បាស់បានស្គាល់រួចមកហើយនូវតារាចម្រៀងនិងសម្តែងប្រុសដ៏មានប្រជាប្រិយភាពមួយរូបនេះ គឺលោក Rain (លី យ៉ុងជេ) ដែលលោកបានរៀបការជាមួយនឹងតារាសម្តែងស្រី Kim Tae Hee ដែលជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យភាពយន្តកូរ៉េ។
អ្នកទាំងពីរបានរៀបការនិងមានកូនពីររូបរួចមកហើយ ប៉ុន្តែកាលពីពេលថ្មីៗនេះតារាប្រុសរូបនេះបានបង្ហោះរូបថតមួយសន្លឹកបូករួមជាមួយខ្លឹមសារដែលធ្វើអោយមហាជនមានការយល់ច្រឡំគិតថាភរិយាលោកកំពុងសម្ងំពពោះកូនទីបី តែការពិតទៅគឺលោកផុសនិយាយពីការជោគជ័យក្នុងការងាររបស់តែប៉ុណ្ណោះ៕