Great Warintorn ចេញមុខឆ្លើយតបនិងអ្នកបណ្ដាញសង្គមរិះគន់រឿងលោកចេញមក Call Out ដោយប្រើប្រយោគបែបមិនទុកមុខថា….! មានរូបភាព
ដោយបច្ចុប្បន្នប្រធានបទរឿង Call Out នៅលើបណ្ដាញសង្គម ដែលបានជះឥទ្ធពលដល់អ្នកសិល្បៈអ្នកចម្រៀង ហើយនិងឥទ្ធពលរឿងផុសទាមទារអោយខាងរដ្ឋាភិបាលប្រញាប់ដោះស្រាយបញ្ហារឿងការរាតត្បាតរបស់កូវីដ-19 រួមទាំងរឿងទាមទារអោយនាំចូលនូវវ៉ាក់សាំង mRNA ឆាប់ៗ
នៅពេលថ្មីៗនេះនៅក្នុង IG @great_rider10 របស់តារាសម្ដែងប្រុសកំលោះល្បីឈ្មោះ Great Warintorn ក៏មានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅសរសេរ comment យ៉ាងវែងនិយាយដល់ប្រធានបទ Call Out របស់អ្នកសិល្បៈ ថា
“សូមធ្វើការអនុញ្ញាត្តិណាបាទដែលចូលមក comment ក្នុង IG របស់លោក ការដែលមានតារាសម្ដែងមួយចំនួនចេញមកស្រែកទាមទាររក mRNA មិនមែនជារឿងដែលខុស ប៉ុន្ដែគួតែស្ថិតនៅក្នុងដែនកំណត់របស់ពត៌មានដែលពិតប្រាកដនិងត្រឹមត្រូវផងដែរ មិនមែនគ្រាន់តែត្រូវការត្រឹមតែចង់គាំទ្រអ្នកដែលខ្វះការយល់ដឹងឬខ្វះឪកាសដែលក្នុងការទទួលបានពត៌មានពិតប្រាកដហើយត្រូវយកមកក្លែងបន្លំខុស ហើយក្លាយទៅជាការសាងការព្រួយបារម្ភជេរប្រមាថស្អប់គ្នានោះទេ វាជាការបំបាក់ទឹកចិត្ត #ប្រទេសជួបវិបត្តិ គួតែងាកមករួមដៃគ្នារួមចិត្តគ្នានិយាយល្អគិតល្អហើយធ្វើល្អប្រសើរជាង #ប្រសិនបើមានបំណងល្អចំពោះប្រទេសជាតិមែន ហេតុអ្វីតារាទាំងអស់នេះមិនដែលចេញមកទាមទារអោយប្រជាជនថៃឈប់ឆ្លងមេរោគកូវីដ ឈប់បំពានច្បាប់ ទាមទារអោយអ្នកនយោបាយលេងនយោបាយកខ្វក់លើទុក្ខវេទនារបស់ប្រជាជន។
ក្រៅពីនេះ #តួនាទីចម្បងរបស់ប្រជាជនថៃតាមរដ្ឋធម្មនុញ្ញមាត្រា 50 គឺត្រូវការពារប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ #មានមនុស្សមួយក្រុមចេញមកជេរប្រមាថស្ថាប័ត្រខ្ពស់បំផុតរបស់ប្រទេស ប៉ុន្ដែតារាសម្ដែងទាំងអស់នេះបែរជានៅស្ងៀម កំប្លែងខ្លាំងណាស់ ត្រូវមកទាមទារអ្វីផ្សេងដើម្បីមនុស្សមួយក្រុមតូចដែលមិនមែនក្រុមច្រើនរបស់ប្រទេសទៅវិញ ថែមទាំងមិនសិក្សាភាពពិតជាក់ស្ដែងមុននិងចេញមកស្រែកទាមទារ #ប្រសិនបើធ្វើតួនាទីជាប្រជាជនដែលល្អតាមរដ្ឋធម្មនុញ្ញវាពិបាកណាស់ ក៏គួតែនៅស្ងៀមៗ កុំមកសាងបញ្ហាហើយបន្ថែមសម្ពាធប្រទេសជាតិអី
#យកពេលវេលាទៅធ្វើតួនាទីជាតារាសម្ដែងរបស់ខ្លួនអោយល្អជាមុនសិនទៅ ដឹងពីការអភិវឌ្ឍខ្លួនឯងអោយសម្ដែងរឿងអោយទទួលបានរង្វន់ខាងផ្នែកសម្ដែងឬយ៉ាងអន់ណាស់ក៏មានឈ្មោះចូលប្រកួតពាន់រង្វាន់វាមិនប្រសើរជាងទេឬ #គិតដោយប្រាជ្ញានិងសតិ #គិតល្អនិយាយល្អធ្វើល្អចិត្តល្អដើម្បីជួយអោយប្រទេសជាតិផុតវិបត្តិ ប្រសើរជាងគាំទ្រឬសាងភាពកង្វល់ដាក់សម្ពាធបន្ថែមដល់ប្រទេសជាតិដែលខ្លួនកំពុងរស់នៅ”
ហើយបន្ទាប់ពី comment ខាងលើ ខាង Great បន្ទាប់ពីអានចប់ សាម៉ីខ្លួនបានចូលទៅឆ្លើយតបដោយការអធិប្បាយពីហេតុផលផ្ទាល់ខ្លួនដែលសម្រេចចិត្តចេញមក Call Out និងមិនភ្លេចនិងអគុណដល់អ្នកបណ្ដាញសង្គមម្នាក់នោះក្នុងការបញ្ចេញការយល់ឃើញដោយពាក្យសម្ដីសុភាពរាបសារ
“អគុណចំពោះការប្រើពាក្យសម្ដីសុភាពរាបសារណាបាទ ខ្ញុំនិងបង្ហាញអោយឃើញមួយជ្រុងទៀតណាបាទ ខ្ញុំយល់ស្រប រឿងការគិតល្អធ្វើល្អនិយាយល្អ ប៉ុន្ដែខ្ញុំយល់ថាខ្ញុំចិត្តចង្អៀតបន្ទិច ប្រសិនបើប្រាប់បងប្អូនដែលកំពុងអត់ឃ្លាតដាច់ពោះស្លាប់ហើយស្ទើរតែមើលមិនឃើញពីអនាគតខ្លួនឯង មានអារម្មណ៍មកគិតល្អ និយាយល្អ ជាមួយស្ថានភាពក្នុងពេលបច្នុប្បន្ននេះ
ដូច្នេះក្នុងវិធីហើយនិងការសម្ដែងចេញនៃការយល់ឃើញរបស់ម្នាក់ៗជាសិទ្ធផ្ទាល់ខ្លួនរបស់បុគ្គល គិតល្អ ធ្វើល្អ និយាយល្អ គឺជាអ្វីដែលគ្រប់គ្នាគួតែមាន តែការយកចិត្តរបស់អ្នកដទៃមកដាក់ចិត្តយើង ធ្វើការយល់ចិត្ត ថាហេតុអ្វីបានជាគេមួម៉ៅ បានគេខឹង មិនពេញចិត្ត តើមកពីចូលហេតុអ្វី លោកក៏គួតែធ្វើការស្វែងយល់ផងដែលបាទ អ្នកអង្គុយញុំបាយឆ្អែតក្នុងបន្ទប់មា៉ស៉ីនត្រជាក់ ជាមួយនិងអ្នកដែលកំពុងប្រឈមមុខនិងស្ថានភាពអត់ឃ្លានរកមួយពេលញុំមួយពេល ត្រូវមកប្រាប់ថាអោយចិត្តត្រជាក់ៗ នៅស្ងៀមវាពិតជាពិបាកខ្លាំងណាស់
ខ្ញុំមិនបានជំទាស់ខ្ញុំមិនឈ្លោះប្រកែកជាមួយលោកឡាញម៉ីម តែខ្ញុំនិងចង្អុលបង្ហាញអោយយល់ចិត្តទូលាយខ្លាំងឡើងជាងនេះបន្ទិចតែប៉ុណ្ណឹងឯង ប្រសិនបើលោក comment សុភាពនិងនិយាយនូវអ្វីដែលកំពុងគិតក៏មិនចាំបាច់បិតបាំងខ្លួនឯងទេ”
អត្ថបទដោយ : នីត្តា