ប្រិយមិត្តជាច្រើនប្រាកដជាចាំនិងធ្លាប់ទស្សនារឿងភាគខ្មែរដ៏ល្បីល្បាញដែលមានចំណងជើងថា «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលគ្រប់គ្នាតែងតែសរសើរពីសមត្ថភាពតួអង្គសម្ដែង ជាពិសេសនោះគឺតួឯកប្រុសលោក ឡុង វីរៈយុទ្ធ ហៅ នាយភូ នេះតែម្ដង។
ក្នុងនោះផងដែរ ក្រោយពេលបាត់មុខអតីតតារាប្រុសនេះជាច្រើនឆ្នាំមក ស្រាប់តែថ្មីៗនេះ មានផេកហ្វេនតារាមួយបានយករូបរបស់លោកមករម្លឹក និងសរសើរពីស្នាដៃលោក ហើយក្នុងនោះស្រាប់តែគណនីមួយដែលត្រូវបានគេស្គាល់ថាជាភរិយាអតីតតារាសម្ដែងប្រុសរូបនេះ បានចូលទៅបញ្ជាក់ថា តារាប្រុសរូបនេះបានរៀបការរួចហើយ ហើយពេលនេះកំពុងតែបើកមុខជំនួញរកសុីផងដែរ។
មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្មណ៍រូបសម្រល់អតីតតារាសម្ដែងប្រុសរូបនេះវិញ ហាក់បីដូចជាប្រែប្រួលខ្លាំងណាស់ រហូតដល់ហ្វេនៗមួយចំនួនមើលសឹងតែមិនស្គាល់ទៀតផង តែយ៉ាងណាមិញភរិយាលោកថា បើហ្វេនៗនៅតែគាំទ្រសមត្ថភាពលោក ពេលស្ងប់កូវីដអ្នកនាងនិងឲ្យលោកចូលសិល្បៈវិញទៀតផង៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី