តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Kratip Chawallakorn ថ្មីៗនេះបានរំលឹកអតីតកាលរបស់ខ្លួនជាមួយការបង្ហោះរូបកាលពីជំនាន់ចូលប្រកួតលើវេទីការបវរកញ្ញាមួយកន្លែងកាលពីឆ្នាំ២០០៨ ដោយនេះជាជំហ៊ានដំបូងក្នុងការបានក្លាយខ្លួនជាតារារបស់នាង។
ហើយក្នុងការប្រកួតនាងបាននិយាយពាក្យមួយឃ្លារដែលធ្វើឲមានគាំទ្រពេញចិត្តពីអ្នកទស្សនា ក្នុងស្ថានភាពនយោបាយបច្ចុច្បន្នរបស់ថៃមានតារាៗជាច្រើនចេញមកនិយាយ ដូចនេះនាងចង់រំលឹកពាក្យមួយឃ្លានេះយកមកនិយាយក្នុងស្ថានភាពឥឡូវនេះឡើងវិញផងដែរ។ ដោយរូបនាងបានបង្ហោះពាក្យដែលធ្លាប់និយាយក្នុងវេទីការប្រកួតផងដែរថា បើចង់ធ្វើការឲប្រទេសជាតិ កុំមកគិតរកផលប្រយោជន៍អំណាចឲខ្លួនឯង។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ