អូហូ Aum Patcharapa ចូលផ្ទះបាយធ្វើម្ហូបដែលរូបមន្ដនេះត្រូវចិត្តអ្នកគាំទ្រខ្លាំងណាស់ឃើញហើយចង់តែ…..! មានរូបភាព

Aum Patcharapa អត់ខ្វល់ខ្វាយនិងរឿងដ្រាម៉ាជួយដល់មនុស្សជាបន្ដបន្ទាប់ នៅថ្ងៃទំនេរចូលផ្ទះបាយធ្វើម្ហូបខ្លួនឯង រូបមន្ដនេះហ្វេនៗចុចឡាយអោយពេញទឹកពេញដី

តារាសម្ដែង Aum Patcharapa  ក្រោយពីជួបដ្រាម៉ាការរិះគន់មិនចេញមក Call out រហូតធ្វើអោយនាងត្រូដាក់ IG ជា​ឯកជន តែទោះបីជាយ៉ាងណា Aum ក៏នៅតែដើរទៅមុខជួយដល់មនុស្សជួយសង្គមជាបន្ដបន្ទាប់ ហើយធ្វើមករហូតមិនថាជាការជួយដល់បណ្ដារសត្វដែលរងរបួល ឬជួយអ្នកដែលកំពុងរងទុកពិបាក ទោះបីជាមិនចេញផ្សព្វផ្សាយ ប៉ុន្ដែក៏មានរូបភាព Aum ជួយសង្គមនិងបង្ហាញអោយឃើញជារឿយៗ ដូចជាការប្រគល់គ្រឿងអុកស៊ីសែន High Flow ដល់ 2មន្ទីរពេទ្យ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីធ្វើដំណើរជួយសង្គមមករហូតហើយ ក្នុងកំឡុងពេលឈប់នៅផ្ទះយូរៗ អ្នកគាំទ្រនៅបានឃើញរូបភាពរបស់ Aum ចូលផ្ទះបាយធ្វើម្ហូបអាហារផងដែរ ហើយរូបមន្ដជាក់ស្ដែងដែលនាងធ្វើមានសាឡាត់ សាច់ក្រក ត្រីធូណា ទោះបីជាមិនឃើញមុខស្អាតៗ របស់ Aum កំឡុងពេលធ្វើម្ហូបអាហារ តែក៏យល់បានដល់ភាពតាំងចិត្តរបស់នាងបំផុត

ព្រោះចុងក្រោយហើយរូបមន្ដស្នាដៃរបស់នាងចេញមកពិតជាគួអោយចង់ញុំានិងស្អាតដូចអ្នកធ្វើចឹង ក៏មិនដឹងថានិងមានរូបមន្ដអ្វីបង្ហាញអោយឃើញទៀតនោះទេ ហើយខាងលោកហៃសូ Pok ម្ចាស់ចិត្តបានភ្លក់ខ្លះឬអត់ទេ

អត្ថបទដោយ : នីត្តា