សួរថាខ្ញុំខុសអ្វី? Boy Phitsanu អត់ថាខ្លួនឯងធ្វើស្អីខុសបានជាមក comment ជេរបែបនេះឬមួយគ្រាន់តែប្រកាសលក់ឡានខុសដែរ? មានរូបភាព
បន្ទាប់ពីករណីដែល Boy Phitsanu បានចេញមកប្រកាសលក់ឡានទំនើប Porches cayenne diesel 2012 តាមរយៈ IG @boy_pisanu ព្រមទាំងសរសេរលម្អិតទាក់ទងតម្លៃនិងការប្រើប្រាស់ ដើម្បីអោយអ្នកដែលត្រូវការចង់បានអាចទាក់ទងមកសួរមុនបានក្នុងសម្រេចចិត្តចង់មើល
ទាំងៗដែលភាពជាក់ស្ដែង ថ្ងៃនេះ (24 កក្កដា 2021) Boy Phitsanu ក៏បានចេញមកបង្ហាញពីភាពឆ្ពោះទៅមុខអោយហ្វេនៗដែលសួរមកជាបន្ដបន្ទាប់ ហើយពេលនេះឡានដែលបាននិយាយខាងលើត្រូវបានលក់ចេញហើយ!!
ប៉ុណ្ណឹងនៅមិនគ្រប់គ្រាន់ ព្រោះសាម៉ីខ្លួននៅឆ្លៀតឪកាសនេះសរសេរបរិយាយពីរឿងដ្រាម៉ាដែលបានកើតឡើងក្នុងកំពុងពេលប្រកាសលក់ឡាន ក្រោយពីមានអ្នកសរសេរ comment ជេរប្រមាថផ្សេងៗ ដោយ Boy Phitsanu បានផ្ញើរប្រយោគជាសំនួរសួរដល់គ្រប់គ្នាថា ខ្ញុំប្រកាសលក់ឡាន ខ្ញុំខុសដែលមែនទេ?
“សូមបញ្ចេញអារម្មណ៍បន្ទិចណាបាទ ការដែលខ្ញុំលក់ឡានខ្ញុំមានហេតុផលផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានទៅឃើញការយល់ឃើញផ្សេងៗ ភាគច្រើនសុទ្ធតែជាការប្រជួសបោះបោក ជេរប្រទេច ខ្ញុំសូមសួរទៅចុះថា ខ្ញុំធ្លាប់ទៅធ្វើអ្វីអាក្រក់ដាក់អ្នកទាំងអស់គ្នាឬ ថាចេះថាចុះ!!!
រាល់ថ្ងៃនេះក៏ស្ថានការណ៍ក៏ពិបាកខ្លាំងណាស់ទៅហើយ ដឹងថាគ្រប់គ្នាដែលជេរសុទ្ធតែតឹងតែង!!! ប៉ុន្ដែការបាន comment អាក្រក់ៗហើយវាធ្វើអោយអ្នកសប្បាយចិត្តមែនទេ ប្រសិនបើអ្នកមានអារម្មណ៍ល្អឡើង ប៉ុន្ដែសម្រាប់ខ្ញុំវាពិតជាពិបាកនិងអាក្រក់ទៅកាន់តែខ្លាំងឡើង!! គ្រាន់តែខ្ញុំប្រកាសលក់ឡាន!!!!ខ្ញុំខុសត្រង់ណា សួរត្រង់ៗ”
អត្ថបទដោយ : នីត្តា