តារាស្រីនាង Noey បញ្ចេញស្នាដៃកាត់សក់ឲស្វាមីនិងកូន តែប៉ុណ្ណេះលេងអស់លុយរកជាង!!

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Noey Chotika ថ្មីៗនេះបានបង្ហាញរូបភាពនៃជីវិតពិតក្នុងក្រុមគ្រួសារ ធ្វើឲអ្នកគាំទ្រសសើររូបនាងដែលមានជីវិតគ្រួសារកក់ក្ដៅនិងចេះបំពេញទួនាទីជាភរិយានិងជាម្ដាយបានយ៉ាងល្អ។

ដោយមួយរយះពេលប៉ុន្មានឆ្នាំចុងក្រោយដែលមិនបានត្រលប់មកឆាកសម្ដែងវិញនេះ តារាស្រីនាង Noey នៅមើលការខុសត្រូវមុខជំនួញរបស់នាងនិងចំណាយពេលមើលថែទាំកូនៗនិងស្វាមី។ ថែមព្រោះតែកូវីដរឹតធ្វើឲមិនហ៊ានទៅណារូបនាងក៏នៅផ្ទះដាំបន្លែ ថែមពេលនេះបញ្ចេញស្នាដៃរៀនកាត់សក់ឲពីរនាក់ឪពុកកូន តែបានប្រាប់ថាកាត់លើកទីមួយ ស្អាតមិនស្អាតមិនដឹងទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ