កំពុងតែរវល់ថតរឿងថ្មី ពេលនេះតារាប្រុស Ji Chang Wook ត្រូវផ្អាកថតសិន ព្រោះតែឆ្លងកូវីដ!

តារាប្រុសសង្ហា Ji Chang Wook​ គឺជាតារាប្រុសកូរ៉េដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យសិល្បៈក្នុងប្រទេសកូរ៉េ ហើយពេលនេះលោកគឺកំពុងតែមមាញឹកក្នុងការថតរឿងភាគថ្មីផង ប៉ុន្តែបែរជាត្រូវផ្អាកការថតសិនដើម្បីធ្វើចត្តាឡីស័កទៅវិញ។

កាលពីសប្តារហ៍មុនលោកបានធ្វើការធ្វើតេស្តកូវីដ ហើយកាលពីថ្ងៃទី២៦នេះ លទ្ធផលតេស្តគឺបញ្ជាក់ថាលោកបានឆ្លងមេរោគកូវីដដែលជាមេរោគដ៏កាចសាហាវមួយ។

យ៉ាងណាម៉ិញពេលនេះលោកត្រូវបានដាក់ខ្លួនដោយឡែក ដើម្បីព្យាបាលជំងឺកូវីដនិងក្រុមការងារផ្សេងៗទៀតត្រូវតម្រូវអោយនៅដាច់ដោយឡែកនិងធ្វើតេស្តរកមើលមេរោគកូវីដ៕