ក្មេងស្រីនៅក្នុងបទ Just Right របស់GOT7 កាលពី៥ឆ្នាំមុន​ ពេលនេះធំពេញរូបពេញរាងហើយស្រស់ស្អាតខ្លាំងថែមទៀត!

ក្រុមតារាចម្រៀងប្រុស GOT7 ដែលជាក្រុមចម្រៀងប្រុសដ៏មានប្រជាប្រិយភាពមួយរូប និងតែងតែនាំមកជូននូវបទចម្រៀងនិងក្បាច់រាំប្លែកៗមកបង្ហាញជូនមហាជន។

ហើយកាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមចម្រៀងនេះបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់បទថ្មីៗរបស់ពួកគេ ហើយនៅក្នុងបទ JUST RIGHT ដែលមានតួអង្គក្មេងស្រីដ៏ស្រស់ស្អាតមួយរូបបានចូលរួមសម្តែងនៅក្នុងបទនេះ ហើយពេលនេះគឺ៥ឆ្នាំកន្លងផុតទៅហើយ រីឯក្មេងស្រីឈ្មោះ Lee Ja In នៅក្នុងបទនេះក៏បានធំពេញរូបពេញរាងហើយ សម្រស់វិញក៏ស្រស់ស្អាតខ្លាំងណាស់ដែរ៕