តារាស្រីហុងកុង Nancy Wu មានទាំងទេពកោសល្យ សម្រស់ក៏ស្រស់ស្អាតតែនៅរកដៃគូជីវិតមិនទាន់បានទៀតក្នុងវ័យ៤០ទៅហើយ!

តារាស្រីហុងកុងដ៏មានប្រជាប្រិយភាពមួយរូបគឺនាង Nancy Wu ត្រូវបានមហាជនស្គាល់ថាតារាស្រីដ៏ស្រស់ស្អាតនិងមានទេពកោសល្យសម្តែងខ្ពស់មួយរូប ហើយសម្រាប់វិថីជីវិតក៏ជោគជ័យខ្លាំងក្លាណាស់ ប៉ុន្តែនាងនៅតែខ្វះនូវដៃគូជីវិតដែលអាចកាន់ដៃនាងដើរដល់ចាស់កោងខ្នងនៅឡើយ។

តារាស្រីរូបនេះគឺពិតជាទទួលបានជោគជ័យខ្លាំងនៅក្នុងវិស័យការងារសម្តែងរបស់នាង និងមានទ្រព្យសម្បត្តិមិនតិចនោះទេ ហើយនាងក៏កំពុងមមាញឹកក្នុងការថតខ្សែភាពយន្តជាច្រើនផងដែរ តារាស្រីរូបនេះបានកើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៨១ ហើយនាងជិតឈាងចូលវ័យ៤០ឆ្នាំឆាប់ៗខាងមុខនេះហើយ ប៉ុន្តែអ្វីដែលនៅខ្វះនោះគឺដៃគូជីវិតដែលអាចផ្តល់ភាពកក់ក្តៅដល់នាងខណៈដែលមិត្តរួមអាជីពខ្លះមានកូនម្នាក់មួយម្នាក់ទៅហើយ៕