ស្នាដៃក្នុងការច្នៃម៉ូតរបស់កូនខ្មែររូបនេះ ពិតជាមិនធម្មតាមែន ទាំងប្លែក ទាំងទាន់សម័យ ហើយស្រស់ស្អាតខ្លាំងតែម្តង!

ការច្នៃម៉ូតសំលៀកបំពាក់នីមួយៗសុទ្ធសឹងតែត្រូវការភាពច្នៃប្រឌិតខ្ពស់ ក្នុងការរកនឹកកែលច្នៃចេញមកអោយមានភាពស្រស់ស្អាត ទាក់ទាញ និងប្លែកពីគេ។

ហើយបើក្រឡេកមកមើលកូនខ្មែរមួយរូបនេះវិញ ទេពកោសល្យក្នុងការច្នៃម៉ូតនីមួយៗពិតជាមិនធម្មតានោះទេ រ៉ូបចេញមកមួយៗគឺពិតជាប្លែកពីគេខ្លាំង ហើយនៅពេលគ្រងនៅលើខ្លួនគឺបានបង្កើននូវភាពស្រស់ស្អាតទាក់ទាញថែមមួយកំរិតទៀត។

Christ Diva ដែលមានទាំងទេពកោសល្យក្នុងវិស័យសម្តែង និងជា MC DJ មួយរូបដែលមានគំនិតច្នៃប្រឌិតខ្ពស់ បើក្រឡេកមកមើលរ៉ូបដែលនាងបានបង្ហាញវិញ មហាជនពិតជាមានអារម្មណ៍ថាស្រស់ស្អាតប្លែក និងទាន់សម័យថែមទៀតផង៕