ផ្អែមជាងស្ករទៅទៀត! Songkran ជូនពរថ្ងៃកំណើតសង្សាស្រី Matt Peeranee គម្រប់អាយុ 32ឆ្នាំយ៉ាងផ្អែមល្ហែមមានទាំងឃ្លាមនាទាំង…! មានរូបភាព

Matt – Songkran ជាគូស្នេហ៍មួយគូទៀតដែលយូរៗទើបានរូបគូផុសអោយហ្វេនៗបានឃើញម្ដង ជាក់ស្ដែងផុសរូបគូអោយឃើញបែបពេញៗភ្នែកៗនិងត្រជាក់ចិត្តតែម្ដង នៅក្នុងឪកាសថ្ងៃសំខាន់ថ្ងៃកំណើតគម្រប់ខួប 32ឆ្នាំ (28 កក្កដា 2021) របស់តារាសម្ដែងស្រី Matt Peeranee រឿងនេះអ្នកកំលោះម្ចាស់ចិត្តរូបសង្ហា Songkran បានផុសរូបគូគ្រប់សកម្មភាពនិងឪកាសផ្សេងៗជាច្រើន ព្រមទាំងជូនពរដ៏ផ្អមល្ហែមទៀតថា

“រីករាយថ្ងៃកំណើតណាអ្នកនាង  @mattperanee សូមអោយមានក្ដីសុខខ្លាំងៗណាចា ថ្ងៃកំណើតឆ្នាំនេះអត់បានទៅដើរលេងជាមួយគ្នាទេ ចាំស្ថានភាពស្ងប់ស្ងាត់ជាងនេះចាំទៅដើរលេងសារជាថ្មីណា ជំពាក់កាដូសិនចាំ 2សប្ដាហ៍ទៀតចាំយកទៅអោយណាចា  love you”

After Footer (Active) - damrei Mr1 Zone2

កញ្ញា Matt ក៏ចូលមក comment ឆ្លើយឆ្លងនិងសង្សាថា “ជ័យជោ អគុណខ្លាំងណាស់ចាគិតថាភ្លេចបាត់ទៅហើយ #នឹកខ្លាំងណាស់”