Min Phichaya បាញ់ព្រួញមួយជួយ…..បានដល់ទៅពីរ សុខចិត្តម៉ៅទិញម្ហូបអាហារទៅចែកចាយដល់អ្នកខ្វះ….! មានរូបភាព
នៅតែបន្ដការជួយដល់សង្គមជាបន្ដបន្ទប់ទៀត សម្រាប់តួឯកស្រី Min Phichaya ដោយមុននេះចូលផ្ទះបាយធ្វើម្ហូបខ្លួនឯងដើម្បីយកទៅចែករំលែកដល់បុគ្គលិកសំណង់កន្លែងផ្សេងៗ នៅក្នុងទីក្រុងបាងកក់ រួមទាំងមានបរិច្ចាគទឹកប្រាក់ 1,5លានបាត ជួយដល់មន្ទីពេទ្យចំនួន 8ទៀត
ជាក់ស្ដែងតួឯកស្រីល្បីឈ្មោះបង្កើតគំនិតថ្មីជួយដល់ប្រជាជនដែលកំពុងជួបការលំបាកក្នុងស្ថានភាពកូនវីដ-19 យុទ្ធសាស្រ្ដព្រួញមួយបាញ់បានសត្វពីរ គឺម៉ៅទិញយកម្ហូបអាហារ នំចំណីហើយនិងភេសជ្ជៈពីអ្នកលក់ដូរដែលគាត់លក់មិនសូវបាន ដើម្បីយកមកចែកអោយអ្នកដែលជួបការលំបាកអាចញុំបានដោយសេរីមិនគិតថ្លៃ
ដោយ Min បានបរិយាយថា “គម្រោងការណ៍នេះតាមពិតទៅ Min មានឪកាសធ្វើមួយរយៈហើយចា ដោយដំបូងឡើយដូចដែលគ្រប់គ្នាបានឃើញថា Min ធ្វើម្ហូបអាហារចែកបងៗ ប្អូនៗនៅកន្លែងស្នាក់របស់បុគ្គលិក តែក្រោយមកនេះយើងក៏កែប្រែគំនិតខ្លះថាយើងអាចជួយអ្វីបានច្រើនជាងនេះដែលឬទេ”
“ខ្ញុំទើបសាកល្បងផ្លាស់ប្ដូរពីការធ្វើម្ហូបអាហារខ្លួនឯងទៅជាការទិញទៅចែកវិញអាចជួយដល់អ្នកលក់ដែលគាត់លក់មិនសូវបាន ហើយក៏យកទៅចែករំលែកដល់ប្រជាជនដែលមានការលំបាក ចាត់ទុកថាយើងជួយបានដល់ទៅពីរផ្នែក”
“ព្រោះហាងខ្លះលក់មិនបានទាល់តែសោះ ហាងខ្លះលក់បានតែមិនគ្រប់ថ្លៃបង់កន្លែងជួល ហើយនៅមានអ្នកលក់ដូរខ្លះទៀតគាត់មានកូនមានចៅតូចៗ ត្រូវចិញ្ចឹមមើលថែទៀត យើងឃើញហើយក៏អាណិតដល់ពួកគាត់គ្រប់ៗគ្នា ទើបមកជួយត្រង់ចំនុចនេះ ព្រោះនៅពេលដែលយើងទិញរបស់គាត់ ពួកគាត់ក៏អាចញញឹមបាន មានលុយញុំាមានលុយចាយចិញ្ចឹមកូនៗក្នុងបន្ទុកគ្រួសារ ខ្ញុំឃើញគាត់មានក្ដីសុខយើងក៏សប្បាយចិត្តទៅតាមនិងដែរ”
“ចំណែកអ្នកដែលទទួលរបស់ដែលយើងទិញមកសម្រាប់គ្រប់គ្នាក៏ញញឹមបានដែរ បានញុំរបស់ឆ្ងាញ់ៗបានឮត្រឹមតែពាក្យអគុណយើងខ្លួនឯងក៏ត្រជាក់ចិត្តស្កប់ចិត្តដូចគ្នាចាព្រោះយើងដឹងថាពេលនេះបងៗ ប្អូនៗខ្លះក៏បាត់បង់ការងារ អ្នកខ្លះធ្វើការបានតែមួយថ្ងៃៗ ពេលនេះរោងចក្របិតក៏បាត់ចំនូល ខ្លះទៀតក៏ត្រូវបានគេកាត់ប្រាក់ខែ”
“ចាត់ទុកថាយើងបានជួយអោយគាត់មានក្ដីសុខ បានញុំឆ្អែតមួយថ្ងៃៗ យើងខ្លួនឯងក៏មានក្ដីសុខច្រើនណាស់ហើយ ព្រោះប្រសិនបើគ្រប់គ្នាមានបាយញុំសម្រាប់មួយថ្ងៃៗ គ្រប់គ្នាក៏មានកំលាំងតស៊ូជាមួយបញ្ហាដែលនិងចូលមក ហើយខ្ញុំក៏គិតថានិងធ្វើគម្រោងការល្អៗ បែបនេះរឿយៗ រហូតដល់ស្ថានភាពគ្រប់យ៉ាងនិងល្អឡើង”
អត្ថបទដោយ : នីត្តា