តារាសម្ដែងស្រីក្នុងរឿងបែបបាញ់បោះវាយប្រហារនាង Tik Knisthrint ដែលពេលនេះសុំដាក់ឈ្មោះថ្មីឲខ្លួនឯងថា Gongploy បានរៀបរាប់ពីអារម្មណ៍នឹកដល់កូនស្រីជាទីស្រលាញ់និងក្ដុកក្ដួលក្រោយបានជួបកូនស្រីតែកូនស្រីបែរជាមិនសូវតាមដូចមុនទៅវិញ។
តារាស្រីនាង Gongploy ក្រោយពីលែងលះគ្នាជាមួយអតីតស្វាមីលោក Sornram Tepitak រូបនាងក៏ត្រូវបានរើរចាកចេញពីផ្ទះនិងទុកកូនស្រីឲរស់នៅជាមួយស្វាមី ព្រោះស្វាមីសុំសិទ្ធដោយពេលនេះរូបនាងមានបំណុលជាប់ខ្លួននិងជាប់ឈ្មោះជាអ្នកលេងល្បែង។ ថ្វីត្បិតតែរស់នៅបែកគ្នាតែតារាស្រីនាង Gongploy តែងឡាយក្នុងវីដេអូប្រាប់ថានឹកដល់កូនស្រីនិងចង់ជួបមុខ យូរៗម្ដងស្វាមីរបស់នាងបាននាំកូនមកលេងនឹងនាង។ វីដេអូដែលរូបនាងបានជួបកូនស្រីថ្មីៗនេះ បានធ្វើឲនាងចង់សុំកូនមកមើលថែខ្លះ ព្រោះពេលនេះកូនស្រីនាងមិនសូវតាមនាងទេដូចមនុស្សចំលែកដាក់គ្នាអញ្ចឹងធ្វើឲចិត្តនាងជាម្ដាយឈឺចាប់ជាខ្លាំងផងដែរ។