ទិដ្ឋភាពភូមិគ្រឹះដ៏មហាសាលរបស់​ តារាសម្តែងហូលីវូដ Angelina Jolie ពិតជាគួរអោយចង់រស់នៅមែន!

តារាស្រីហូលីវូដ Angelina Jolie ដែលត្រូវបានមហាជនស្គាល់ថាជានារីដ៏រឹងមាំ និងមានទេពកោសល្យខ្ពស់ខ្លាំងមែនទែននៅក្នុងវិស័យភាពយន្តហូលីវូដ។ នាងបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យការងាររបស់នាង និងពិតជាគួរអោយកោតសសើរនូវសមត្ថភាពនិងទឹកចិត្តសប្បុរសរបស់នាង។

តារាស្រីរូបនេះបានមកប្រទេសកម្ពុជាជាច្រើនដងផងដែរ ទាំងមកជាលក្ខណៈការងារ ដំណើរកំសាន្ត និងការធ្វើសប្បុរសធម៌ ហើយថែមទាំងទទួលចិញ្ចឹមនូវកូនខ្មែរយើងមួយរូបធ្វើជាកូនរបស់នាងថែមទៀតផង។

បើក្រឡេកមកមើលពីវីឡាដ៏ធំស្កឹមស្កៃរបស់នាងដែលកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយនឹងកូនៗទាំង៦រូបរបស់នាងវិញ គឺពិតជាធំខ្លាំងមែនទែននិងពិតជាគួរអោយចង់រស់នៅខ្លាំងណាស់ ហើយតម្លៃវិញខ្ពស់ដ៏ទៅ ២៥លានដុល្លារឯណោះ។ នេះមិនមែនផ្ទះតែមួយដែលកំពូលតារាសម្តែងស្រីហូលីវូដរូបនេះមាននោះទេ នាងនៅមានផ្ទះវីឡាជាច្រើនផ្សេងទៀតដែលមានតម្លៃសុទ្ធតែខ្ទង់សិបលានដុល្លារផងដែរ៕

After Footer (Active) - damrei Mr1 Zone2