កាលពីពេលថ្មីៗកន្លងទៅនេះ មានពត៌មានគួរអោយភ្ញាក់ផ្អើលមួយរបស់តារាស្រីកូរ៉េ Mina ដែលជាអតីតសមាជិកក្រុមចម្រៀងកូរ៉េ AOA បានព្យាយាមធ្វើអត្តឃាតតែមិនបានសម្រេច។
រឿងរ៉ាវកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ដែលនាងត្រូវបានមិត្តភក្តិម្នាក់រកឃើញថា ដេកសន្លកបាត់ស្មារតីនៅក្នុងផ្ទះរបស់នាង បន្ទាប់ពីមិត្តរបស់នាងទាក់ទងនាងមិនបានព្រោះគ្មានការឆ្លើយតប ទើបធ្វើអោយនារីដែលជាមិត្តភក្តិបានទៅរកនាងដល់ផ្ទះតែម្តង រួចក៏ឃើញនាងដេកសន្លប់បាត់ស្មារតីនិងមានឈាមហូរជាច្រើន។
សម្រាប់មូលហេតុដែលធ្វើអោយនាងព្យាយាមធ្វើអត្តឃាតបែបនេះ គឺនៅមិនទាន់ពត៌មានបញ្ជាក់ច្បាស់លាស់នោះទេ ហើយនៅពេលនេះគឺនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ភ្លាមៗក្រោយពេលឃើញនាងមានសភាពបែបនេះ៕