តារាភេទទី៣នាងNutt ព្រមលើកលែងឈប់ប្ដឹងអ្នកជេរ ក្រោយយកបាច់ផ្កាមកសុំទោសដល់ផ្ទះ!!

តារាស្រីកែភេទនិងជាYoutuber ល្បីឈ្មោះមួយរូបក្នុងប្រទេសថៃនាង Nutt Nisamanee បានសម្រេចចិត្តលើកលែងឈប់ប្ដឹងផ្ដល់អ្នកជេររូបនាងក្នុងបណ្ដាញសង្គម ក្រោយពីបុគ្គលរូបនាងបានដឹងកំហុសមកសុំទោសដល់ផ្ទះ។

ដោយមុននេះតារាស្រីនាង Nutt  Nisamanee ត្រូវបានគេតាមជេរប្រមាទប្រើពាក្យអសុរោះក្នុងបណ្ដាញសង្គមផ្សេងៗដែលរូបនាងតែងបង្ហោះ ដូចនេះហើយទើបនាងបានធ្វើការដាក់ពាក្យបណ្ដឹង។ ក្រោយការដាក់ពាក្យប្ដឹងអ្នកដែលបានជេរប្រមាទនាងក៏បានទទួលលិខិតឲទៅបំភ្លឺក្ដីដល់តុលាការ ធ្វើឲអ្នកដែលធ្លាប់ជេរតាមបណ្ដាញសង្គម បានកាន់បាច់ផ្កាមកសុំទោសតារាស្រីនាង ដល់ផ្ទះព្រមទាំងប្រាប់ពីស្ថានភាពជីវភាពខ្វះខាតរបស់ខ្លួនមិនអាចមានប្រាក់មកសងជំងឺចិត្តនាងបានទេ។ តារាស្រីនាង Nutt ក្រោយបានទទួលពាក្យសុំទោសរូបនាងក៏ព្រមសម្រុះសម្រួលឈប់ប្ដឹងប្ដឹង តែបានបង្ហោះប្រាប់អ្នកក្រោយៗឲដឹងផងដែរបើមានទៀតយកពាក្យសុំទោសជាលុយតែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ