ម្ហូបនិងមិនបាច់ដាក់អំបិលក៏ប្រៃដែរ! Shayfa-Phayu ​ចូលផ្ទះបាយធ្វើម្ហូបថែមទាំងប្រាប់ថាមានបង្រៀនទៀតផង!! មានវីដេអូ

ក្លាយទៅជាវីដេអូមួយដែលគួអោយស្រលាញ់របស់គ្រួសារមួយនេះទៀតសម្រាប់គ្រួសាររបស់តារាស្រីអ្នកម៉ាក់កូនពីរយ៉ាង Chompoo Araya ដែលតែងតែមានវីដេអូគួអោយស្រលាញ់ៗរបស់កំលោះតូចទាំងពីរ Shayfa-Phayu មកផ្ញើរហ្វេនៗអ្នកគាំទ្រ ដែលកំពុងតាមដាននៅក្នុង IG  @chomismaterialgirl បានញញឹមតាមគ្រប់ពេល

ដោយម៉ាក់ Chompoo បានផុសវីដេអូខណៈពេលកូនប្រុសច្បង Shayfa  ចុងភៅតូចចូលផ្ទះបាយធ្វើម្ហូបយ៉ាងយកចិត្តទុកនិងខំប្រឹងអស់ពីសមត្ថភាព ថែមទាំងនិយាយពេញមួយកវីដេអូ កំឡុងពេលនិងនៅមានវគ្គដែលអូន Phayu សុំចូលរួមក្រុមធ្វើដែរ ព្រោះតែបង Shayfa ពេញចិត្តនិងគាំទ្រនិងបង្រៀនប្អូនពេញទំហឹង

After Footer (Active) - damrei Mr1 Zone2

លើកនេះនៅពេលដែលហ្វេនៗបានឃើញបានស្ដាប់ក៏ចូលមកអោយបេះដូងព្រោងព្រាត ព្រោះក្រៅពីខ្នាញ់ក្នុងការនិយាយរបស់បងហើយ ថ្វីដៃនៃការធ្វើម្ហូបក៏អាចចាត់ទុកថាមិនធម្មតាសមត្ថភាពលើសពីក្មេងទូទៅពិតៗចា

អត្ថបទដោយ : នីត្តា