ជាការពិតណាស់ ក្រោយពេលតែលោក Nawat ដែលជាពិធីករក្នុងប៉ុស្ដិ៍ទូរទស្សន៍ថៃដ៏ល្បីឈ្មោះបានឆ្លងកូវីដ១៩ មិនបានប៉ុន្មានផង លោកក៏ប្រកាសថាលោកបានលាឈប់ពីពិធីករក្នុងកម្មវិធីផ្ទះបាយមួយផងដែរ។
តែយ៉ាងណាមិញស្រាប់តែពេលនេះ លោកក៏បានចេញមុខឡាយផ្ទាល់និយាយជាមួយហ្វេនៗ និងបង្ហើបដំណឹងភ្ញាក់ផ្អើលមួយទៀតគឺលោកក៏បានលាឈប់ពីកម្មវិធីចំនួន ២ ទៀតគឺ កម្មវិធី Today Show និង Petchrama ដែលជាកម្មវិធីធំក្នុងទូរទស្សន៍ទៀតផង។
ក្រោយពេលលឺដំណឹងនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងបាននាំគ្នាលើកទឹកចិត្តលោក និងសង្ឃឹមថាថ្ងៃណាមួយលោកនិងវិលត្រឡប់ទៅធ្វើជាពិធីករក្នុងកម្មវិធីនោះវិញផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី