ហ្វេនណាមិនរំភើប! តោះទៅស្ដាប់សម្ដីភរិយា កែវ វាសនា រៀបរាប់ក្រោយជីវិតអាពាហ៍ពិពាហ៍!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពីមួយថ្ងៃទៅមួយថ្ងៃលោក កែវ វាសនា កាន់តែមានសុភមង្គលខ្លាំងឡើងៗ ស្របពេលដែលលោកមានភរិយាដ៏ស្រស់ស្អាត ចេះយល់ចិត្ត និងកូនៗគួរឲ្យស្រលាញ់ខ្លាំងថែមទៀត។

យ៉ាងណាមិញថ្មីៗនេះ ភរិយាតារាចម្រៀងប្រុសរូបនេះ កាន់តែធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលបានស្ដាប់សម្ដីភរិយាលោករៀបរាប់ជីវិតប្ដីប្រពន្ធក្រោយពេលរៀបការយ៉ាងដូច្នេះថា៖

«អាយុច្រើនហើយ អត់មានពេលខឹង អត់មានពេលស្អប់ ១០ឆ្នាំមិនមានច្រើនដងទេសម្រាប់ជីវិតគូរ?‍?‍?‍? យើងត្រូវស្រលាញ់គ្នា យកចិត្តទុកដាក់គ្នា ឲ្យដំលៃគ្នាដូចដែលកាលយើងស្នេហ៍គ្រាដំបូង❤️ អរគុណការតស៊ូ ភាពស្មោះត្រង់របស់យើងទាំងពីរដែលធ្វើអោយយើងមានថ្ងៃនេះ ដើរដល់គោលដៅដែលយើងចង់បានដែលយើងធ្លាប់គិតកាលLim SokunthearyLim Sokuntheary»

After Footer (Active) - damrei Mr1 Zone2

តាមរយៈសារនេះអាចបញ្ជាក់ឲ្យឃើញថា ជីវិតប្ដីប្រពន្ធតារាចម្រៀងប្រុសរូបនេះ កំពុងតែមានក្ដីសុខយ៉ាងខ្លាំង នេះក៏ព្រោះតែអ្នកទាំងពីរយល់ចិត្តគ្នា និងចេះអត់ឱនអធ្យាស្រ័យគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី