អីយ៉ា! មិនបានដើរកំសាន្ដជាមួយគ្នា តែគូស្នេហ៍ Matt Peeranee បង្ហោះសារយ៉ាងផ្អែមល្ហែមជូនពរថ្ងៃកំណើតនាង!

ជាការពិតណាស់ ថ្វីត្បិតតែមួយរយៈពេលនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Matt Peeranee និងគូស្នេហ៍មិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាក៏ពិតមែន តែហ្វេនៗជាច្រើននៅតែដឹងថាទំនាក់ទំនងស្នេហាអ្នកទាំងពីរនៅតែដូចដើមដដែល។

ជាក់ស្ដែងដូចជាក្នុងថ្ងៃកំណើតតារាស្រីរូបនេះ យើងបានឃើញគូស្នេហ៍នាង បង្ហោះសារជូនពរយ៉ាងផ្អែមល្ហែមទៅកាន់នាងយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«រីករាយថ្ងៃកំណើត @mattperanee សូមឱ្យមានក្ដីសុខច្រើនៗ ខួបកំណើតឆ្នាំនេះចង់ទៅដើរលេងជាមួយគ្នាណាស់ នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង យើងនឹងធ្វើដំណើរកម្សាន្តជាមួយគ្នាម្តងទៀត។ ជំពាក់កាដូសិន ចាំ២សប្តាហ៍ទៀតនឹងឲ្យហើយ ស្រឡាញ់អ្នក»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានបញ្ចេញសារជូនពរតារាស្រីរូបនេះ ក្នុងថ្ងៃកំណើតនេះជាច្រើនផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី