មានរឿងអីទើបតួឯកស្រីក្នុងរឿង Black Widow ចង់ប្តឹងក្រុមហ៊ុន Disney បែបនេះ?

ភាពយន្តហូលីវូដគឺភាពយន្តខ្នាតធំដែលត្រូវបានផលិតឡើងដោយចំណាយទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ដើម្បីរកប្រាក់ចំណូលអោយបានច្រើនពីការចាក់បញ្ចាំងភាពយន្តនីមួយៗ ចំណែកឯតួអង្គនីមួយៗក៏សុទ្ធសឹងតែជាអង្គដែលមានឈ្មោះបោះសំឡេងខ្លាំងទូរទាំងសកលលោកផងដែរ។

សម្រាប់រឿងថ្មីគឺរឿង Black Widow 2021 ដែលបានដាក់បញ្ចាំងកាលពីពេលថ្មីៗនេះ ក៏បានធ្វើអោយមហាជនជាច្រើនគាំទ្រនិងផលិតកម្មភាពយន្ត ក៏ដូចជាតារាដែលបានសម្តែងនៅក្នុងរឿងនេះរកប្រាក់ចំណូលបានជាច្រើនផងដែរ។ ប៉ុន្តែតួស្រីនៅក្នុងរឿងនេះ គឺនាង Scarlett Johansson បែរជាបានរៀបចំដាក់ពាក្យបណ្តឹងទៅលើក្រុមហ៊ុន Disney ពីបទបញ្ចេញរឿង Black Widow 2021 នៅលើវេបសាយរបស់ខ្លួនមុខពេលរឿងត្រូវបានយកដាក់បញ្ចាំងនៅលើរោងកុន។

មូលហេតុនេះហើយដែលធ្វើអោយតួស្រីរូបនេះមានការមិនពេញចិត្ត ព្រោះចំណូលនាងដែលទទួលបានពីខ្សែភាពយន្តនេះគឺភាគច្រើនបានពីការលក់សំបុត្រកុន។ ប៉ុន្តែព្រោះតែការបញ្ចេញរឿងមុនពេលបែបនេះបានធ្វើអោយនាងខាតបង់ប្រាក់ជាង ៥០លានដុល្លារឯណោះ ហើយក្រុមហ៊ុន Disney ទទួលបានចំណូលពីការបញ្ចេញរឿងនេះរហូតដល់ ៦០លានដុល្លារត្រឹមរយៈខ្លីដែលក្រុមហ៊ុននេះបានបញ្ចេញរឿងនៅលើវេបសាយរបស់ខ្លួន ដែលធ្វើអោយអ្នកទៅទស្សនានៅរោងកុនមានការធ្លាក់ចុះយ៉ាងខ្លាំង៕