តារាស្រីនាង Margie និងស្វាមីត្រូវបានអ្នកគាំទ្រសសើរក្រោយធ្វើកម្មវិធីជួយហាងអាហារនិងអ្នកខ្វះខាត!!

ជួយគ្នាក្នុងគ្រាលំបាក គូស្នេហ៍តារាល្បីឈ្មោះក្នុងសិល្បះថៃគូរបស់តារាស្រីនាង Margie Rasri និងលោក Pok Passakorn ត្រូវបានអ្នកគាំទ្រសសើរពីទឹកចិត្តរបស់អ្នកទាំងពីរក្រោយបង្កើតកម្មវិធីជួយហាងអាហារនិងអ្នកខ្វះខាតត្រូវការអាហារ។

ដោយថ្មីៗនេះស្វាមីភរិយាតារាគូនេះបានបង្ហោះនៅក្នុងឆាណេលយូធូបរបស់ខ្លួនថា និងចូលរួមចំណែកខ្លះៗជួយដល់ហាងអាហរដោយបានដើររកទិញអាហារនៅហាងដែលកំពុងពិបាកខ្វះអ្នកទិញ រួចយកម្ហូបអាហារទាំងនេះយកមកចែកឲមហាជនដែលខ្វះខាតនៅខាងក្រៅ។ ការធ្វើល្អលើកនេះរបស់អ្នកទាំងពីរទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រនិងចង់ឲបន្ដធ្វើ ព្រោះបានជួយទាំងហាងអាហារនិងអ្នកត្រូវការអាហារ។ ថែមអ្នកលេងបណ្ដាញសង្គមខ្លះចង់ឲបើកជាកម្មវិធីមូលនិធិប្រមូលថវិការពីអ្នកបរិចាគ យកមកទិញនិងចែកឲអ្នកដែលខ្វះខាតក្នុងកំឡុងពេលកូវីដ១៩នេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ