ឋានសួគ៌លើដី សួនច្បារផ្កាគ្រប់ពណ៌របស់ Aum Patcharapa ទាំងពីរស្អាតត្រជាក់ភ្នែកត្រជាក់ចិត្តស្រស់ស្រាយបំផុត!! មានវីដេអូ
ព្រោះតែមួយរយៈធំនេះមានពេលវេលាទំនេរសម្រាកនៅផ្ទះជាមួយគ្រួសារបែបយូរៗ តារាសម្ដែងស្រីសំណព្វចិត្តរបស់ប្រិយមិត្តយ៉ាង Aum Patcharapa ទើបមានឪកាសមើលថែសួនច្បារយ៉ាងពេញទំហឹង
ជាពិសេសនោះគឺជាមួយបណ្ដារដើមឈើផ្កាជាច្រើនពូជជាច្រើនប្រភេទ ដែលសាម៉ីខ្លួននាំយកមកដាំបន្ថែមភាពរវើកជាមួយពណ៌ខៀវខ្ចីសមជាមួយផ្ទះដ៏ធំស្គើមស្គៃដ៏អស្ចារ្យ មិនត្រឹមតែត្រជាក់ត្រជុំសប្បាយភ្នែកតែប៉ុណ្ណឹងទេ ប៉ុន្ដែនៅធ្វើអោយអារម្មណ៍ស្រស់ស្រាយរំសាយកង្វល់បានទៀតផង
ក្រៅពីនិងហើយ ដោយមិនយូរប៉ុន្មានមកនេះ Aum ក៏ទើបតែនាំយកដើមមង្ឃុត ដើម olive មកដាំនៅក្នុងផើងដ៏ធំកណ្ដាលផ្ទះតាមការណែនាំរបស់ Dr. Chang Thosaporn គ្រូទាយល្បីឈ្មោះ ដើម្បីតម្លើងរាសីហេងៗហើយនិងបន្ថែមជោគវាសនាល្អអោយអ្នកនៅក្នុងផ្ទះផងដែរ
អត្ថបទដោយ : នីត្តា