តារាចម្រៀងស្រី Taylor Swift វ័យត្រឹម៣១ឆ្នាំ មានទ្រព្យសម្បតិ្តជាង៤០០លាន​ និងផ្ទះវីឡាជិត១០ខ្នងថែមទៀតផង!

តារាចម្រៀងស្រី និងជាអ្នកនិពន្ធចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបរបស់អាមេរិក ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាតារាស្រីដ៏មានទេពកោសល្យខ្ពស់មួយរូប នាងបានប្រឡូកចូលក្នុងវិស័យសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ សម្រាប់បទចម្រៀងនីមួយៗរបស់នាងដែលបានបញ្ចេញមក សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនក្នុងស្រុកនិងក្រៅស្រុក។

After Footer (Active) - damrei Mr1 Zone2

បើក្រឡេកមកមើលពីទ្រព្យសម្បត្តិដែលតារាស្រីរូបនេះបានខិតខំអស់រយៈពេលជាច្រើនឆ្នាំមកនេះវិញ គឺនាងសល់ទ្រព្យជាង ៤០០លានដុល្លារ និងថែមទាំងមានផ្ទះវីឡាដ៏ស្កឹមស្កៃជិត១០ខ្នងទៀត ដែលនេះបញ្ជាក់អោយដឹងថាការខិតខំតស៊ូរបស់តារាស្រីរូបនេះពិតជាអស្ចារ្យខ្លាំងមែនទែន ដែលត្រឹមវ័យ៣១ឆ្នាំសោះនាងអាចនិយាយបានថាក្លាយជាសេដ្ឋីនីមួយរូបទាំងវ័យនេះទៅហើយ។

១. Nashville Apartment

ក្នុងឆ្នាំ ២០០៩ នាងបានទិញអាផាតមិននេះក្នុងតម្លៃជិត ២លានដុល្លារដែលមានទីតាំងស្ថិតនៅរដ្ឋ Tennessee ហើយនេះក៏ជាទ្រព្យសម្បត្តិដំបូងរបស់នាងពេលចូលប្រឡូកកក្នុងវិស័យសិល្បៈផងដែរ។

២. Nashville Home

ផ្ទះនេះស្ថិតក្នុងតំបន់អ្នកមាន Nashville នាងបានទិញក្នុងតម្លៃ ២.៥​​​ ​លានដុល្លារ។

៣. Island Mansion

ផ្ទះវីឡានេះស្តិតនៅលើកោះ Rhode ដេលនាងបានទិញនៅក្នុងឆ្នាំ ២០១៣ ជាមួយតម្លៃជាង ១៧.៨ លានដុល្លារ។

៤. Trebeca Penthouses

ផ្ទះពីរល្វែងនេះ ស្ថិតនៅទីក្រុង New York នាងបានទិញនៅក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃប្រហែល ២០ លានដុល្លារ ។

៥. LA Mansion

ផ្ទះវីឡានេះ ត្រូវបាននាងទិញក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃ ២៥ លានដុល្លារ។

៦. New York Townhouse

មានទីតាំងស្ថិតនៅក្រុង New York បានទិញនៅក្នុងឆ្នាំ ២០១៧ មានតម្លៃជាង ១៨ លានដុល្លារ ។

៧. New York Condo

ខុនដូនេះ ត្រូវបាននាងទិញនៅក្នុងឆ្នាំ ២០១៨​​ ជាមួយនឹងតម្លៃជាង ៩.៨ លានដុល្លារ ។

១០. London House

ស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេស មានតម្លៃជាង ៣០ លានដុល្លារ ។