មកមើលមុខកាលពីក្មេងរបស់ Taew Nataporn រូបភាពនៃការចងចាំដ៏ល្អកាលក្មេងៗគ្រប់គ្នាឃើញហើយពិតជាគួអោយចង់សើច! មានរូបភាព
Taew Nataporn បង្ហាញរូបភាពនៃការចងចាំដ៏ល្អរបស់ខ្លួនព្រមជាមួយនិងឃ្លា Happy Me គ្រប់គ្នាឃើញហើយប្រាប់ថាស្អាតមកតាំងតែពីនៅក្មេងតែម្ដងហើយ
តារាសម្ដែងស្រីស្អាត Taew Nataporn បន្ទាប់ពីជួបដ្រាម៉ាក្នុងពត៌មានជាញឹកញាប់ប៉ុន្ដែគ្រប់ពត៌មាន Taew សុទ្ធតែអាចឆ្លងផុតបានយ៉ាងរឹងមុំាបំផុត ក្រោមបណ្ដារកំលាំងចិត្តពីអ្នកគាំទ្រដែលតែងតែចាំនៅក្បែរគ្រប់ពេល ហើយនៅក្នុងពេលនេះរូបភាពដែលយើងឃើញញឹកញាប់របស់នាងពីអ្នកដែលតាមដាននៅក្នុង IG និងបានឃើញរូបភាពហាត់ប្រាណយ៉ាងធ្ងន់និងខ្ជាប់ខ្ជួនរាល់ថ្ងៃ មានទាំងរត់, លេង hula hoop ឬជាការហាត់ប្រាណតាមក្បាច់ផ្សេងៗដើម្បីបង្កើតសាច់ដុំ អាចនិយាយបានថាជារូបភាពដែលសុំាភ្នែកបំផុត
ព្រោះមានពេលវេលាច្រើនក្នុងហាត់ប្រាណហើយ Taew នៅមាននាំយករូបភាពចាស់ៗកាលពីខ្លួននៅក្មេងៗអាយុប្រហែលជា 5-6ឆ្នាំមកផុសអោយហ្វេនៗបានមើលទៀតផង សូមប្រាប់ថារូបថតនីមួយៗពិតជាគួអោយស្រលាញ់ណាស់ មើលៗភ្លេចខ្លួនចឹង
ដោយ Taew បានសរសេរឃ្លាអមជាមួយនឹងរូបភាពថា “Happy Me” គ្រប់គ្នាឃើញរូបភាពកាលវ័យកុមាររបស់នាងហើយ ក៏នាំគ្នាបញ្ចេញការយល់ឃើញក្នុងសម្លេងតែមួយថា នាងស្អាតគួអោយស្រលាញ់តាំងតែពីនៅក្មេងពិតៗ
អត្ថបទដោយ : នីត្តា