Min Phichaya ស្អាតហើយចិត្តល្អទៀត សុខចិត្តស្លៀកឈុត…..ធ្វើដំណើរទៅជួយអ្នកអត់ជម្រកដោយផ្ទាល់ដៃ! មានរូបភាព

ជានារីម្នាក់ទៀតដែលមានទឹកចិត្តល្អប្រពៃក្នុងការជួយដល់អ្នកជួបបញ្ហាកូវីដ-19 សម្រាប់តារាសម្ដែងស្រីស្អាត Min Phichaya ដូចជាមុននេះសាម៉ីខ្លួនក៏បានម៉ៅយកម្ហូបអាហារពីអ្នកលក់ដែលគាត់លក់មិនសូវដាច់ដើម្បីយកទៅចែកដល់ប្រជាជនដោយឥតគិតថ្លៃ

ហើយថ្មីៗនេះសាម៉ីខ្លួននៅតែបន្ដជួយជាបន្ដបន្ទាប់ ដោយការនាំយករបស់របរ ទៅជួយដល់អ្នកគ្មានផ្ទះសម្បែងដល់ទីកន្លែង

After Footer (Active) - damrei Mr1 Zone2

ដោយនាងបានយកទៅចែកជូនផ្ទាល់ខ្លួនឯងដោយឈុតការពារ PPE ដើម្បីការពារសុវតិ្តភាពពីកូវីដ-19 ហើយនាងបានបង្ហាញថា

“ថ្ងៃនេះ Min សូមធ្វើការអនុញ្ញាត្តិប្រើឈុត PPE ដើម្បីជូនរបស់ដល់អ្នកខ្វះផ្ទះសម្បែងដែលជ្រកនៅតាមផ្លូវល្បឿនលឿន ចង់ប្រាប់ដល់បងៗ ថាទោះបីជាថ្ងៃនេះពួកគាត់គ្មានផ្ទះ ប៉ុន្ដែពួកគាត់មានបងប្អូន គឺជនជាតិថៃគ្រប់គ្នាដែលព្រមរួមចិត្តគ្នាជួយគ្នាទៅវិញទៅមកចា”

ក្នុងបណ្ដារអ្នកសិល្បៈហើយនិងអ្នកបណ្ដាញសង្គមដែលចូលទៅសម្ដែងការយល់ឃើញគាំទ្រចំពោះទង្វើររបស់នាង ហើយអគុណជំនួសអ្នកលំបាកក្នុងពេលនេះ

អត្ថបទដោយ : នីត្តា