មង្គលការរបស់ ឱក សុគន្ធកញ្ញា កាលពីល្ងាច នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ គេឃើញមានវត្តមាន ភ្ញៀវកិត្តិយស តារាល្បីៗ ជាច្រើននាក់មកចូលរួម ប្រកបដោយភាពសប្បាយរីករាយ និងមានការតុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាត គួរឲ្យទាក់ភ្នែកថែមទៀតផង។ ក្នុងនោះ ក៏មានវត្តអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម សុខ សង្វារ ព្រមទាំងថ្នាក់ដឹកនាំធំៗជាច្រើនទៀត។
ងាកមកមើលកូនកំលោះ និងកូនក្រមុំនៅយប់នេះវិញម្តង ពិតជាស្រស់ស្អាតខ្លាំងណាស់ គ្រាន់តែឃើញក៏មានអារម្មណ៍ថារំភើបជំនួសផងដែរ ដែលអមជាមួយការតុបតែងរោងពិធី ដែលមើលទៅពិតជាស្អាតប្លែក និងល្អឥតខ្ចោះតែម្តង។ ក្រោយពីឃើញបែបនេះហើយ មិនថាតែអ្នកដែលបានចូលរួមទេ សូម្បីតែអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកក៏លាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាដែរ។
តែយ៉ាងណាក្តី រូបភាពនៃទិដ្ឋភាពខ្លះៗពី ថ្ងៃពិសេសរបស់កញ្ញា មិនមានភាពច្បាស់ ត្រជាក់ភ្នែកនោះឡើយ ដែលគួរឲ្យស្តាយ ថាទិដ្ឋភាពដ៏ស្រស់ស្អាតលេចធ្លោរនេះ មិនត្រូវបានបើកបង្ហាញឲ្យកាន់តែវិសេសវិសាល។ តែកុំបារម្ភ! ថ្ងៃនេះ TodaySharing នឹងនាំប្រិយមិត្តទៅមើលនូវ ទិដ្ឋភាពលេចធ្លោរ ស្អាត ភ្លឺច្បាស់ត្រជាក់ភ្នែកតែម្តង នៃពិធីមង្គលការកំពូលតារាចម្រៀងស្រីរបស់យើង។