យាយក្រវីសក់ Sitangsu ស្អាតគ្មានថ្ងៃឈប់ស្អាតគ្មានអ្នកណាអាចហាមឃាត់បាន កែកុនបន្ថែមមុខមាត់ថ្មីជាបន្ដបន្ទាប់ ចាប់ផ្ដើមឃើញសម្រស់ដ៏ស្រស់ស្អាតហើយ
សម្រស់ស្រស់ស្អាតគ្មានអ្វីអាចមកបញ្ឈប់បានសម្រាប់ Mae Sitangsoo Buathong ជា Net Idol ជំនាន់ចាស់ ដែលសាម៉ីខ្លួនបានសម្រេចចិត្តកែសម្ភស្សកែផ្ទៃមុខសារជាថ្មីទាំងអស់ មុននេះយើងបានឃើញមុខមាត់ថ្មីរបស់យាយក្រវីសក់រួចម្ដងទៅហើយ ហើយក៏ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលចំពោះសម្រស់យាយមិនធម្មតាទេ
ដោយយាយក្រវីសក់ Sitangsoo ដល់ថ្នាក់សរសេរឃ្លាដាក់ជាសំនួរកណ្ដាល Facebook ថា “ខ្ញុំមិនស្អាតត្រង់ណា យកប៊ិចមកគូសជារង្វង់មក” ហើយនៅមានប្រាប់ទៀតថាជាការបន្ថែមរូបរាងខ្លួនឯងក្នុងអាយុ 60ឆ្នាំ
ប្រសិនបើនៅមិនទាន់ស្អាតក៏ត្រូវតែបន្ថែមរឿយៗ យាយក្រវីសក់ Sitangsoo បានបង្អួតភាពស្រស់ស្អាតមួយឈុតទៀតក្រោយពីបានកែមុខមាត់ថ្មីម្ដងទៀត ហើយដោយលើកនេះសូមប្រាប់ថាមួយទំហឹងមនុស្សចាស់ស្អាតជាងលើកទីមួយព្រោះតែនាងបានប្រាប់ថានេះជាការបិតឆាកមនុស្សមុខខ្មោចក្នុងប្រវិត្តសាស្រ្ដ ជាក់ស្ដែងរូបភាពក្រោយពីកែមុខថ្មីពិតជាឡូយគ្រាន់របស់យាយមែន
អត្ថបទដោយ : នីត្តា