Margie ធ្វើអោយ Pok ស្ទើរគាំងបេះដូងព្រោះតែសម្ដីត្រង់របស់ភរិយាជាទីស្រលាញ់ប្រាប់ថាចង់ចែកផ្លូវរឿង…..! មានវីដេអូ
ជាគូស្វាមីភរិយាមួយគូទៀតដែលប្រើជីវិតគូហើយនិងគ្រួសារយ៉ាងសប្បាយរីករាយបំផុត សម្រាប់គូរបស់តារាស្រី Margie Rasri ហើយនិងស្វាមី Pok Passakorn ទាយាទត្រកូលអភិជនដ៏ល្បីឈ្មោះ ដែលតែងតែមានសកម្មភាពផ្អែមល្ហែមៗ មកផ្ញើរហ្វេនៗជាញឹកញាប់ ថែមទាំងមានភាពគួអោយស្រលាញ់របស់កូនៗទាំងពីរទៀត
តែជាក់ស្ដែងនៅពេលថ្មីៗនេះបែរទៅជាមានរឿងរ៉ាវខ្លះៗកើតឡើង ព្រោះតែនៅសុខៗ Margie ក៏សួរថាស្វាមីថា ធ្លាប់គិតថានិងចែកផ្លូវគ្នាដែរទេ? នៅក្នុងកម្មវិធីយូធូប Pokgie on the run ធ្វើអោយខាង Pok ដល់ថ្នាក់ចងចិញ្ចើម មុននិងឆ្លើយតបថា មិនធ្លាប់គិត តែ….ធ្លាប់វ៉ៃគ្នារឿងទៅរកពេទ្យធ្មេញ ហើយពេលបង់លុយ Margie សួរថាប្រើកាតមួយណា ធ្វើអោយ Pok ឆ្ងល់ថាអោយមកបានជាគ្នាឬមកដើម្បីបង់លុយអោយ ប៉ុន្ដែសូមប្រាប់ជាមុនសិនថារឿងលុយបែបនេះខ្លួនជាអ្នកទទួលខុសត្រូវស្រាប់ហើយ ព្រោះយើងយកគាត់មកធ្វើជាប្រពន្ធ គ្រាន់តែយល់អារម្មណ៍ត្រូវនិយាយគ្នាសិន ពេលនិងអារម្មណ៍ឡើងភ្លាមៗ ក្រោយមកគាត់ក៏ស្ងៀមមិននិយាយអ្វីទាល់តែសោះ ហើយទឹកភ្នែកហូរមកទៀត
Pok នៅប្រាប់ទៀតថា យើងអូខេដែលបង់លុយអោយ ប៉ុន្ដែត្រូវនិយាយគ្នាសិន មិនមែនប្រាប់អោយទៅបានជាគ្នាហើយមកសួរថាប្រើកាតមួយណា ពេលនិងនៅក្នុងឡានមិននិយាយរកគ្នាសូម្បីតែបន្ទិច មានអារម្មណ៍ថាចង់ចុះពីលើឡាន ជាលើកដំបូងដែលឈ្លោះគ្នាឆ្លងថ្ងៃ ហើយជាថ្ងៃដំបូងដែលមានអារម្មណ៍ថាចង់ចេញពីផ្ទះ តែពេលនិងស្ថានភាពវាចេញទៅមិនរួច ដល់ពេលថ្ងៃស្អែកមក Margie ក៏មកសុំទោស ដោយនាងក៏ប្រាប់ថាសំណាងល្អដែលពេលនិងស្ថានភាពនៅខាងក្រៅមិនល្អព្រោះមិនអញ្ចឹងទេប្រហែលជាត្រូវវ៉ៃគ្នាខ្លាំងជាងនេះ
ចំណែកឯងខាង Margie ក៏បើកចិត្តបែបត្រង់ៗ ថាធ្លាប់គិតថាចង់បែកគ្នា ព្រោះជាធម្មតា Margie ជាមនុស្សចិត្តត្រជាក់ ប៉ុន្ដែ Pok ជាមនុស្សឆេវឆាវម៉ួម៉ៅ អារម្មណ៍ឆាប់ខឹង ពេលនិយាយក៏មិនរក្សាទឹកចិត្តអ្នកដទៃ ខ្ញុំគិតបែបម៉េចក៏និយាយបែបនិងជាមនុស្សដែលត្រង់ខ្លាំងពេក
គ្រប់យ៉ាងទើសមុខទើសមាត់ទាំងអស់ អានេះក៏មិនបានអានោះក៏អត់ ម៉ួម៉ៅៗៗ គឺតាំងតែពីក្រោកពីដេកមកអារម្មណ៍ក៏អត់ល្អបាត់ទៅហើយ រហូតដល់ពេលខ្លះមានអារម្មណ៍ថា ខ្ញុំនិងរស់នៅជាមួយមនុស្សប្រភេទនេះអស់មួយជីវិតបានឬអត់ទេ តែពេលក្រោកឡើងម្ដងទៀតក៏ដូចខ្មោចលង ហើយពេលនេះក៏ដឹងតិចនិចហើយពីការសង្កេតអារម្មណ៍ក្រោយភ្ញាក់ពីគេងគឺកើតឡើងពី ឃ្លាន ប្រសិនបើថ្ងៃណាក្រោកឡើងមកហើយគាត់អារម្មណ៍មិនល្អ បញ្ជាក់ថាពីយប់មិញមិនបានញុំបាយល្ងាច រឿងរ៉ាវគឺមានតែប៉ុណ្ណឹង
អត្ថបទដោយ : នីត្តា