ចែសួរគេត្រង់ៗចឹងអី! Kimberly ទ្រាំមិនបានចំពោះឈុតដ៏ស៊ិចស៊ីរបស់ Dew Arisara ដល់ថ្នាក់សួរថាឈុតនិងស្លៀកខោវ….? មានរូបភាព
ធ្វើអោយគ្រប់គ្នាភ្នែកដូចសត្វទីទុយអស់រលើង ក្រោយពីបានឃើញឆុតញុំអាហារពេលល្ងាចដ៏សែនស៊ិចស៊ីរបស់ Dew Arisara ដែលមានវាលជារង្វង់ៗបង្ហាញអោយឃើញសាច់ខ្ចី ថែមទាំងបង្ហាញអោយឃើញត្រង់សាច់ត្រគាកយ៉ាងច្បាស់ទៀតផង អាចនិយាយបានថាភ្លេចចាប់អារម្មណ៍ថាទៅញុំាបាយ និងបានទទួលបាច់ផ្កាពីអ្នកណាទៅហើយ
ច្បាស់ណាស់ថាគ្រប់គ្នាដែលតាមដាននាងនៅក្នុង IG មិនថាជាមិត្តភ័ក្ដឬអ្នករួមការងារ ឬហ្វេនៗអ្នកគាំទ្រនោះទេ សុទ្ធតែភ្នែកក្លាយជាទីទុយអស់ហើយ សូម្បីតែកញ្ញា Kimberly ក៏កើតការឆ្ងល់និងសួរមិនសំចៃទឹកចិត្តសាម៉ីខ្លួនចូលទៅ comment សួរថា “អើយៗៗ ស្លៀកខោវក្នុងយ៉ាងម៉េច ស៊ិចស៊ីខ្លាំងណាស់”
រឿងនេះកញ្ញា Dew ក៏ប្រញាប់ឆ្លើយតបវិញថា “គេមានរបស់ជំនួយៗៗៗ” ខណៈដែលអ្នកបណ្ដាញសង្គមចូលទៅបង្ហាញការយល់ឃើញបន្ថែមថា មានខោក្នុងបែប C-String អត់មានខ្សែចំហៀងទេ ឆ្នៃម៉ូតមកសម្រាប់សំលៀកបំពាក់ដែលស៊ិចស៊ីបំផុត និងស្លៀកបានយ៉ាងងាយស្រួល
អត្ថបទដោយ : នីត្តា